អធិការស្រុកស៊ីធរកណ្តាល និងស្នងការរងខេត្តព្រៃវែងដោះសារដាក់គ្នា ទាក់ទងនិងបទល្មើសអាប៉ោងនិងមាន់ជល់ នៅស្រុកស៊ីធរកណ្តាល ចំណែកលោកព្រំសន្ធរ និងលោកជា សុមេធិ មិនដែលលើកទូរស័ព្ទ (ចំនួនអ្នកមើល 172នាក់)
(ព្រៃវែង)៖ សង្វៀនជល់មាន់ មានបង្កប់ល្បែងអាប៉ោងដ៏ធំមួយកន្លែង ស្ថិតនៅក្នុង ភូមិស្វាយសាក់ ឃុំពោធិ៍ទី ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ក្នុងបរិវេណភូមិគ្រឹះមួយ ទល់មុខវត្តស្វាយសាក់ បានបើកលេងភ្នាល់សុីសងលុយ ហ៊ោរកញ្ជ្រៀវយ៉ាងអនាធិបតេយ្យ បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ប៉ុន្តែបែរជាលោក សេង សាវ៉ន ដែលមានតួនាទីជាអធិការនគរបាលស្រុក ថាលោកមិនហ៊ានចុះទៅបង្រ្កាបទេ ដោយចាំបញ្ជាពីស្នងការរងទទួលបន្ទុកព្រហ្មទណ្ឌខេត្តព្រៃវែង គឺលោក ពៅ ជីវី ចេញបញ្ជាសិន ចាំលោកចុះទៅបង្ក្រាប។
អ្នកចូលទៅលេងល្បែងជល់មាន់និងអាប៉ោងក្នុងទីតាំងខាងលើម្នាក់ សុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា? សង្វៀនជល់មាន់និងអាប៉ោងរបស់លោក ទីតា ហៅម៉ៅនេះបានផ្អាកលេងភ្នាល់ប្រមាណជា១០ថ្ងៃមកហើយ ក្រោយបែកធ្លាយព័ត៌មានដល់ថ្នាក់ដឹកនាំនៃក្រសួងមហាផ្ទៃ ប៉ុន្តែពេលនេះបានបើកដំណើការលេងភ្នាល់ឡើងវិញហើយ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០កន្លងទៅនេះ ដោយបើកឲ្យលេងភ្នាល់ស៊ីសងលុយកាន់តែធំៗទៅ និងមានប្រកាសមេក្រូហែកបុងភ្នាល់ដាក់លុយ ដោយមិនទាន់គិតដល់ដើមផាន់រាប់មុឺនដុល្លារក្នុងមួយគូៗនោះទេ? ពីព្រោះម្ចាស់សង្វៀនប្រកាសធានាថា គេបានចរចាត្រូវរូវបង់លុយដល់គ្រប់សមត្ថកិច្ចពាក់ព័ន្ធ តាំងពីថ្នាក់ក្រោម ដល់ថ្នាក់លើក្នុងខេត្តព្រៃវែងអស់ហើយ។
ប្រភពខាងលើបានបន្តទៀតថា? ក្នុងភូមិគ្រឹះនេះ មានរបងថ្មខ្ពស់ព័ទ្ធជុំវិញ និងមានបិទស័ង្កសីពីលើជិត មិនអាចមើលឃើញពីសកម្មភាពអ្នកលេងល្បែងភ្នាល់ ពីខាងក្រៅបានទេ? ប្រៀបដូចកាស៊ីណូដែលមានច្បាប់អនុញ្ញាតពីរាជរដ្ឋាភិបាលអ៊ីចឹងដែរ ទើបក្រុមអ្នកមានលុយ មានយសស័ក្តិ ហ៊ានចូលទៅលេងភ្នាល់ល្បែងសុីសងដាក់លុយធំៗ រាប់មុឺនដល់សែនដុល្លារក៏មាន។ ជាក់ស្តែងដូចជាថ្ងៃណាត់ប្រគួតគូរពិសេសកាលពីថ្ងៃទី២៥ ខែមិថុនា គឺក្នុងមួយគូៗត្រូវដាក់ដើមផាន់រាប់មុឺនដុល្លារ ហើយមានប្រគល់រង្វាន់ម៉ូតូpcxមួយគ្រឿងសម្រាប់គូរពិសេសថែមទៀតផង។
ពាក់ព័ន្ធនឹងការបើកសង្វៀនជល់មាន់ ភ្នាល់ល្បែងសុីសងខុសច្បាប់ របស់លោក ទីតា ហៅម៉ៅនេះ លោក សេង សារ៉ន អធិការនគរបាលស្រុកស៊ីធរកណ្តាល បានប្រាប់អ្នកយកព័ត៌មានតាមទូរស័ព្ទកាលពីវេលាម៉ោង១និង៣០នាទីថ្ងៃទី២៥ ខែមិថុនានេះថា លោកបានរាយការណ៍ទៅលោក ពៅ ជីវី ស្នងការរងខេត្តរួចហើយ និងរង់ចាំតែទទួលបញ្ជាឲ្យបង្រ្កាបតែប៉ុណ្ណោះ។លោកបន្តទៀតថា? សម្រាប់តួនាទីលោក ត្រឹមអធិការគឺមិនហ៊ានចេញបញ្ជាកម្លាំងឲ្យចុះទៅបង្រ្កាបទេ បើគ្មានបញ្ជានិងកម្លាំងសហការពីស្នងការដ្ឋានខេត្ត ដោយយោងថាទាល់តែមានដីការបញ្ជាឲ្យឆែកឆេរពីព្រះរាជអាជ្ញា។
ដោយឡែក លោក ពៅ ជីវី ស្នងការរងនគរបាលខេត្តព្រៃវែង បានប្រាប់តាមទូរស័ព្ទថា លោកមិនបានទទួលសេចក្តីរាយការណ៍ ពីលោក សេង សាវ៉ន អធិការនគរបាលស្រុកស៊ីធរកណ្តាលទេ? ហើយបើមានបទល្មើសល្បែងស៊ីសងនៅទីតាំងខាងលើមែន លោកនឹងបញ្ជាឲ្យកម្លាំងអធិការដ្ឋានចុះទៅសហការបង្ក្រាប។ប៉ុន្តែរហូតដល់ម៉ោង៤ល្ងាច ថ្ងៃទី២៥ ខែមិថុនា គឺមិនឃើញកម្លាំងនគរបាលអធិការដ្ឋានស្រុកសុីធរកណ្តាលចុះទៅបង្រ្កាបឡើយ ដោយទុកឲ្យក្រុមអ្នកញៀនល្បែងជល់មាន់និងអាប៉ោង ប្រគួតគូរពិសេសបានដោយរលូន សរុបសេចក្តីមក គឺអធិការស្រុកស៊ីធរណ្តាល និងលោកពៅជីវី កំពុងតែដោះសារដាក់គ្នា មិនចង់បង្ក្រាបសង្វៀនជល់មាន់និងអាប៉ោងខាងលើនេះនោះទេ?។
ការឆ្លើយតបរវាងលោក សេង សាវ៉ន និងលោក ពៅ ជីវី ហាក់ផ្ទុយគា្នស្រឡះ ដែលធ្វើឲ្យប្រជាពលរដ្ឋក្នុងភូមិស្វាយសាក់អស់ជំនឿលើការបំពេញតួនាទីជាមន្ត្រីនគរបាលខេត្តព្រៃវែង ដែលចេះតែឆ្លើយដោះសារយករួចតែខ្លួន ដែលធ្វើឲ្យមានការសង្ស័យថា អាចទទួលផលប្រយោជន៍ក្រាស់ក្រែលពីម្ចាស់សង្វៀនរបស់លោក ទីតា ទើបមិនបង្ក្រាបបែបនេះ។
ប្រជាពលរដ្ឋរិះគន់ថា បើអភិបាលខេត្តព្រៃវែង លោក ជា សុមេធិ និង លោក ព្រំ សន្ធរ ស្នងការនគរបាលខេត្ត បើគ្មានការពាក់ព័ន្ធនឹងផលប្រយោជន៍ លើសង្វៀនជល់មាន់និងអាប៉ោងខុសច្បាប់នេះទេ គួរតែបំពេញតួនាទីក្នុងនាមជាថ្នាក់ដឹកនាំខេត្ត ដែលរាជរដ្ឋាភិបាលបានផ្តល់សេចក្តីទុកចិត្ត ដើម្បីបម្រើប្រជាពលរដ្ឋពិតៗ ហ៊ានចេញមុខចាត់វិធានការជាក់លាក់ ប្រកបដោយប្រសិទ្ធភាព បង្ក្រាបទីតាំងសង្វៀនជល់មាន់និងអាប៉ោងក្នុងភូមិស្វាយសាក់មួយនេះ ដើម្បីលើកស្ទួយគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលជាក់ជាមិនខានឡើយ។
ទាក់ទងនឹងការលើកឡើងពីសំណាក់ប្រជាពលរដ្ឋភូមិស្វាក់ខាងលើ (កោះពេជ្រ)មិនអាចស្វែងរកការបកស្រាយពីលោក ជា សុមេធិ អភិបាលខេត្តព្រៃវែង និងលោក ព្រំ សន្ធរ ស្នងការខេត្តបាននោះទេ? ដោយសារលោកមិនលើកទូរស័ព្ទ៕