រដ្ឋលេខាធិការ ដែលរំលោភបំពាន សង់សំណង់រឹងចូលទន្លេមេគង្គនៅស្រុកខ្សាច់កណ្តាល ចាំមើលលោកគង់សោភណ្ឌ ចាត់វិធានការតាមផ្លូវច្បាប់ ឬមិនចាត់វិធានការ (ចំនួនអ្នកមើល 166នាក់)
កណ្តាល ៖ បច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជា ពិសេសក្រសួងពាក់ព័ន្ធ បានអំពាវនាវនឹងចេញសេចក្តីប្រកាស ដាក់បំរាមដល់អភិបាលខេត្តរាជធានីទាំងអស់ ត្រូវនាំគ្នាធ្វើការត្រួតពិនិត្យនិងទប់ស្កាត់រាល់ការចាក់លុបច្រាំងទន្លេ ស្ទឹង ព្រែក អូរ បឹងបួរ ដោយខុសច្បាប់ ពីសំណាក់ក្រុមជនខិលខូចនឹងអ្នកមានលុយមានអំណាចមួយចំនួន។
ជាក់ស្តែច្រាំងទន្លេមេគង្គមួយកន្លែងនៅចំណុចប្រសព្វព្រែកគង់វ៉ាន់ ស្ថិតនៅក្នុងភូមិក្រូចសើច ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ត្រូវបានលោករដ្ឋលេខាធិការមានអំណាចនឹងមានលុយ មួយរូបបានប្រើអំណាចរំលោភបំពានយកទៅជាធ្វើកម្មសិទ្ធិផ្ទាល់ខុសច្បាប់ និងកំពុងសាងសង់សំណង់រឹងយ៉ាងរលូន ដោយមានការរិះគន់ជុំទិសពីសំណាក់មហាជន ។សូមបញ្ជាក់ថា?បើទោះបីជាអាជ្ញាធរមូលដ្ឋានឃុំពុកឬស្សីបានចុះទៅធ្វើការហាមឃាត់ជាច្រើនលើក ច្រើនសារយ៉ាងណាក៏ដោយ ក៏លោកអ្នកមានអំណាចរូបនេះមិនព្រមស្តាប់ដែរ។
ប្រជាពលរដ្ឋរស់នៅក្នុងភូមិក្រូចសើច ដែលមិនពេញចិត្តនឹងទង្វើរំលោភបំពានយកច្រាំងទន្លេមេគង្គពីសំណាក់បុគ្គលមានអំណាចមានលុយខាងលើ បានរាយការណ៏ប្រាប់(kohpich)ឲ្យដឹងថា សំណង់នេះបានបុកគ្រឹះសាងសង់សំណង់រឹងជិត២ខែមកហើយ ប៉ុន្តែពួកគាត់មិនស្គាល់ម្ចាស់សំណង់ឈ្មោះអីទេ? គ្រាន់តែដឹងថាជាបុគ្គលមានលុយមានអំណាចមកពីក្រុងភ្នំពេញ ហើយក៏មិនដឹងថា? គេទិញពីអ្នកណាឲ្យពិតប្រាកដ នឹងមានច្បាប់ចេញដោយអាជ្ញាធរថ្នាក់ណានោះដែរ?។
ប្រភពខាងលើបានឲ្យដឹងបន្ថែមទៀតថា? កន្លងមក ពួកគាត់បានឃើញអាជ្ញាធរក្នុងមូលដ្ឋាន ឃុំពុកឬស្សីចុះមកពិនិត្យជាបន្តបន្ទាប់ តែម្ចាស់សំណង់នៅតែគ្គ្លើនបន្តសាងសង់និងចាក់ដីលុបច្រាំទន្លេមេគង្គបានជាដដែរ ធ្វើឲ្យពួកគាត់មានការសង្ស័យថា? អាជ្ញាធរមូលដ្ឋានខ្លាចអំណាចម្ចាស់សំណង់ ឬក៏ឃុបឃិតសម្ងំយកផលប្រយោជន៍ចែកគ្នា បានជាគ្មានចំណាត់ផ្លូវច្បាប់បែបនេះនោះ។ដោយឡែកពាក់ព័ន្ធជុំវិញករណីខាងលើនេះ មេឃុំពុកឬស្សី លោក អាំង លីឡេង បានប្រាប់អ្នកយកព័ត៌មានតាមទូរស័ព្ទថា លោកទទួលស្គាល់ថាសំណង់រឹងខាងលើនេះ រំលោភយកច្រាំងទន្លេមេគង្គនេះគឺខុសច្បាប់ហើយ រដ្ឋបាលឃុំនិងស្រុកបានចុះទៅពិនិត្យ និងបានហាមឃាត់មិនឲ្យបន្តសាងសង់ដែរ ប៉ុន្តែគេមិនស្តាប់ឡើយ?។ លោកបន្តទៀតថា? គាត់(ម្ចាស់សំណង់)ជាបុគ្គមានអំណាចធំ(រដ្ឋលេខាធិការ) ឋានៈលោកត្រឹមមេឃុំពិតជាលំបាកខ្លាំងណាស់។
លោកមេឃុំបានបន្តទៀតថា? ដូចករណីសំណង់លុបច្រាំងទន្លេមេគង្គនៅក្បែរនោះប្រមាណ២០០ម៉ែត្រ ជារបស់មន្រ្តីធំនៅក្រសួងមហាផ្ទៃ ទោះមានការហាមឃាត់ពីអាជ្ញាធរមូលដ្ឋានក្តី ក៏គេនៅតែសាងសង់រហូតរួចរាល់ជាស្ថាពរ
ដែរ។ដោយឡែកនៅថ្ងៃទី១៥ខែមិថុនាឆ្នាំ២០២០ វេលាម៉ោង១០,៤៨នាទី លេខទូរស័ព្ទ០១២៦១១១៦០ គឺលោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្តាល បានប្រាប់(សាន់ដេ)តាមទូរស័ព្ទដោយរដិចរដុបថា? សំណង់រឹងចាក់លុបទន្លេមេគង្គខាងលើនេះពិតជាមិនទាន់មានច្បាប់មែន ?លោកមានហ៊ានទេ?គេជាអ្នកធំ?ចាំមើលគាត់ឲ្យស្មៀនឃុំពុកឬស្សីផ្តល់ព័ត៌មានលំអិតជូន។សូមបញ្ជាក់ថា?នៅវេលាម៉ោង១១,២៤នាទីថ្ងៃទី១៥ខែមិថុនាឆ្នាំ២០២០ លេខទូរស័ព្ទ០១២៨៥៤៣៧៦ បានអះអាងថា?គាត់ជាស្មៀនឃុំពុកឬស្សី ដោយគាត់បានលើកឡើងថា?ជុំវិញករណីខាងលើនេះ អាជ្ញាធរឃុំដល់ស្រុកបានត្រូវរ៉ូវគ្នាអស់ហើយ សូមបងកុំចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន បងជួយសម្រួលៗទៅ។
ពាក់ព័ន្ធនឹងការចាក់ដីរំលោភយកច្រាំងទន្លេមេគង្គ យកទៅធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនខាងលើនេះ វេលាម៉ោង១១,១៨នាទីលេខទូរស័ព្ទ០១២៤២១១៧៥ លោកគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានបញ្ជាក់ប្រាប់(kohpich)ឲ្យដឹងថា ?លោកនឹងចាត់មន្ត្រីជំនាញពាក់ព័ន្ធឲ្យចុះទៅត្រួតពិនិត្យដល់ទីតាំងខាងលើ ហើយបើរកឃើញថាមានកំហុសនិងគ្មានច្បាប់សាងសង់ត្រឹមត្រូវ លោកនឹងបញ្ជាឲ្យវាយកំទេចចោល បើទោះបីម្ចាស់សំណង់នោះ? ជារដ្ឋលេខាធិការក្រសួងណាក៏ដោយ។ប្រជាពលរដ្ឋភូមិក្រូចសើច បានលើកឡើងថា សំណង់រឹងលុបច្រាំងទន្លេមេគង្គរបស់បុគ្គលមានអំណាចរូបនេះ សាងសង់សំណង់រឹងស្ទើរួចរាល់ទៅហើយ ហើយពួកគាត់កំពុងរង់ចាំមើលចំណាត់ការផ្លូវច្បាប់របស់លោកគង់សោភណ្ឌ អភិបាលខេត្តថ្មី ថាតើនឹងមានវិធានការផ្លូវច្បាប់ឬមិនមានវិធានការ។
គួរបញ្ជាក់ថា ថ្មីៗនេះ ក្រសួងធនធានទឹកនិងឧត្តុនិយម បានចេញសេចក្តីប្រកាសមួយ ឲ្យគ្រប់រដ្ឋបាលរាជធានី ខេត្ត ធ្វើការត្រួតពិនិត្យនិងទប់ស្កាត់រាល់ការចាក់លុបច្រាំងទន្លេ ស្ទឹង ព្រែក អូរ បឹងបួរ ដោយខុសច្បាប់ ប៉ុន្តែសម្រាប់ច្រាំងទន្លេក្នុងស្រុកខ្សាច់កណ្តាលទាំងមូល ត្រូវបានបុគ្គលមានលុយ មានអំណាច ចាក់ដីលុបច្រាំងទន្លេធ្វើកម្មសិទ្ធិផ្ទាល់ខ្លួនជាច្រើនកន្លែង ក្រោមហេតុផលផ្សេងៗទៅវិញ៕ពាក់ព័ន្ធជុំវិញករណីខាងលើនេះ(kohpich)បានព្យាយាមអស់រយះពេលជាច្រើនថ្ងៃណាស់មកហើយ ដើម្បីទាក់ទងសូមការបំភ្លឺលំអិត ពីរដ្ឋលេខាធិការ ដែលបានរំលោភបំពានសង់សំណង់រឹងចូលទន្លេមេគង្គ នៅចំណុចភូមិក្រូចសើច ឃុំពុកឬស្សី ខេត្តកណ្តាល តែមិនមានលេខទូរស័ព្ទដើម្បីទាក់ទងនោះទេ?។