ម្ចាស់សង្វៀនជល់មាន់និងអាប៉ោង ឈ្មោះថុន និងឈ្មោះប្រុស ទំនងជាឆ្នាំងបាយរបស់លោកសួស ស៊ាងលី (ចំនួនអ្នកមើល 198នាក់)
ខេត្តត្បូងឃ្មុំ ៖ ពិតជាមិនធម្មតាមែន កន្លែងសង្វៀនជល់មាន់កំពុងបើកលេងយ៉ាងរលួនដែលស្ថិតនៅចំណុច ចំការកៅស៊ូរ ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ខាងត្បូងផ្សារខ្នារ ប្រហែល ៣ គីឡូម៉ែត្រ ត្រង់ចំណុចបង្គោលគីឡូម៉ែត្រ ១៥៧ និង ១៥៨ ចូលតាមក្លោងទ្វាវត្តវេឡុងនារាម ហៅវត្តធុតង្គ ដែលលាក់កំបាំងបំផុតពីសំណាក់អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ។
ប្រភពពីពលរដ្ឋបានប្រាប់អ្នកសារព័ត៌មានយើងឲ្យបានដឹងថាមានល្បែងស៊ីសងសង្វៀនជល់មាន់និងអាប៉ោងដែលមានម្ចាស់ឈ្មោះ ផុន និងលោកប្រុស កាលពីមុនធ្លាប់បើកលេងនៅភូមិស្រឡប់ម្ដងរួចមកហើយ ក៏ប៉ុន្តែនៅទីនោះធ្លាប់មានជម្លោះ ប្រកែកគ្នាជាមួយអ្នកសារព័ត៌មានហើយក៏បានផ្អាកមួយរយៈពេល ក្រោយមកគេបានឃើញឈ្មោះផុន និងលោកប្រុស បាននាំបក្ខពួកមកបើកលេងនៅភូមិឈើទាលកូនត្មាត ឃុំស្រឡប់ ប៉ុន្តែឥឡូវនេះ បានប្ដូរទៅ ឃុំអញ្ចើមវិញម្ដងហើយ។
ទីតាំងសង្វៀនជល់មាន់នេះអាចបើកលេងបានយ៉ាងរលួនប្រហែលជាអជ្ញាធរ សមត្តិកិច្ចបានទទួលលាភសការះសើមមាត់សើមករពីម្ចាស់ទីតាំងសង្វៀនជល់មាន់នោះហើយមើលទៅបានជាមិនហ៊ានបង្ក្រាបទាល់តែសោះ។
ថ្មីៗនេះមានប្រជាពលរដ្ធចូលមកលេងជាច្រើន មិនថាចាស់ឬក្មេង ប្រុសឬស្រីទេបានចូលមកលេងជាច្រើនកោះករដោយ លោក ផុន និង លោក ប្រុស ព្រមទាំងបក្សពូកបានអះអាងថាគ្មាននាក់ណាហ៊ានចាប់នោះទេ លោកបានចំណាយប្រាក់ជាច្រើនបង់ឲ្យថ្នាក់លើ អស់ហើយដើម្បីបើកលេងល្បែងសង្វៀនជល់មាន់និងអាប៉ោនេះជារៀងរាល់ថ្ងៃបាន សូមបងប្អូនជាភ្ញៀវកុំខ្លាចឱ្យសោះ ។
បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩នេះ បានចេញបទបញ្ជាឲ្យបញ្ឈប់អាជីវកម្មល្បែងភ្នាល់ សង្វៀនជល់មាន់ ក៏ដូចជាសង្វៀនជល់មាន់តាមទូរទស្សន៍អនឡាញ ទូហ្គេមបាញ់ត្រីនិងអ៊ិនធើណេតឲ្យអស់ត្រឹមដំណាច់ឆ្នាំ២០១៩ ឃើញថា ទីតាំងមួយចំនួននៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត បានបិទសេវាកម្មទាំងនេះ ដោយស្របតាមគោលការណ៍រាជរដ្ឋាភិបាល ប៉ុន្តែហេតុអ្វីបានជាទីតាំងខាងលើនេះ នៅតែបន្តបើកយ៉ាងគឃ្លើន ប្រឆាំងនិងរាជរដ្ធាភិបាលទៅវិញ។
ប្រជាពលរដ្ឋសូមសំណូមពរដល់ ឯកឧត្តម ជាម ចាន់សុផល អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និង លោកឧត្តមសេនីយ៍ទោ ប៉ែន រ័ត្ន ស្នងការខេត្តត្បូងឃ្មុំ ក៏ដូចជាលោកអធិការខេត្តត្បូងឃ្មុំ សូមមេត្តាចាត់វិធានការណ៍ចុះបង្ក្រាបទីតាំងសង្វៀនជល់មាន់ខាងលើនេះ ផងទាន។