ពលរដ្ឋបានបង្ខំចិត្តបិទផ្លូវ កកស្ទះចរាចរណ៌ ជិត២ម៉ោង ដោយសារតែមន្ត្រីស្ថានីយ៌ ថ្លឹងរថយន្តនៅស្រុកសន្ទុក ជម្រិតទារលុយច្រើនៗពេក (ចំនួនអ្នកមើល 94នាក់)
ខេត្តកំពង់ធំ៖ ពលរដ្ឋអ្នកធ្វើដំណើរនៅលើកំណាត់ផ្លូវជាតិលេខ៦A ត្រូវកកស្ទះចរាចរណ៍ជាង២ម៉ោង ដោយសារតែរថយន្តដឹកទំនិញធំៗ ចតរថយន្តបិទផ្លូវ ជាការបង្ខំចិត្តសំណូមពរឱ្យខាងស្ថានីយជញ្ជីងថ្លឹងរថយន្ត កុំយកទម្លាប់មកអនុវត្តក្នុងការកៀបជម្រិតទារលុយតាមតែអំពើចិត្តខ្លួនចង់បានទាំងបំពានមកលើពួកគាត់។
អាជីវករដឹកទំនិញ បានបញ្ជាក់ថា? កន្លែងស្ថានីយថ្លឹងរថយន្តនៅស្រុកសន្ទុកនេះ កន្លងទៅមានរឿងអាស្រូវច្រើន ណាស់ ពិសេសអនុញ្ញាតឱ្យឡានផ្ទុកលើសទំងន់បើកឆ្លងកាត់ដោយមិនបាច់ចូលថ្លឹង ថ្នូរនិងលុយ។ ជាក់ស្តែងខាងតំណាងអយ្យការបញ្ជាឱ្យខាងកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ បានចាប់រថយន្តដឹកខ្សាច់ ពីខេត្តកំពង់ចាម ដឹកយកទៅផ្គត់ផ្គង់ការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី និងឃាត់ខ្លួនតៃកុងរថយន្ត ដោយពួកគេឆ្លើយថាបង់លុយឱ្យខាងជញ្ជីងថ្លឹងរថយន្តអស់ហើយទើបមិនបាច់ចូលថ្លឹង។
ក្រៅពីនោះក្រុមចល័តខាងថ្លឹងរថយន្តក៏ឆ្មក់ចាប់បានរថយន្តផ្ទុកលើសទំងន់ជាច្រើនគ្រឿងនៅខេត្តកំពង់ធំ តែជាលទ្ធផលចំពោះចំណាត់ការខាងក្រសួងហាក់មិនទាន់ចាប់អារម្មណ៍ ពិនិត្យស្វែងរកភាពមិនប្រក្រតីនឹងការងាររបស់មន្ត្រីស្ថានីយថ្លឹងរថយន្តស្រុកសន្ទុកនោះទេ?។ ជាក់ស្តែងនៅម៉ោងប្រមាណ ៦និង២០ នាទី ព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ រថយន្តតូច-ធំ រាប់សិបគ្រឿង បានកកស្ទះចរាចរណ៍ នៅលើដងផ្លូវជាតិលេខ៦A ត្រង់ទីតាំងជញ្ជីងថ្លឹង រថយន្ត ស្ថិតនៅឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ ដោយសារតៃកុងរថយន្តធុនធំ ពីរ បី គ្រឿង ចតពាំងបិទផ្លូវលេខ៦A ដោយសារខឹងខាងស្ថានីយយកលុយ ទារថ្លៃៗពេក បណ្តាលឱ្យអ្នកដំណើរកកស្ទះចរាចរណ៍ជិត២ម៉ោង។
តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុនោះ បានឲ្យដឹងថា ការចតពាំងបិទផ្លូវខាងលើនេះ ជាចេតនាបង្កឱ្យកកស្ទះចរាចរណ៍ ដែលធ្វើឡើងដោយម្ចាស់រថយន្តទាំងនោះ ព្រោះខឹងនឹងសមត្ថកិច្ចនៅកន្លែងជញ្ជីងថ្លឹងរថយន្ត ជម្រិតទារលុយពីពួកគាត់ច្រើនហួសហេតុពេក ដែលពួកគាត់គ្មានលទ្ធភាពក្នុងការបង់លុយឱ្យ ហើយក៌កើតមានជាប្រចាំ ទើបបង្ខំចិត្តធ្វើបែបនេះ ក្នុងគោលបំណងឱ្យថ្នាក់លើទទួលជំនាញនេះពិនិត្យពិចារណាលើមន្ត្រីទាំងនោះផង។
ប្រជាពលរដ្ឋនាំគ្នានិយាយថាល្មមដល់ពេល លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កំណែទម្រង់ការងារឱ្យមានប្រសិទ្ធភាពតួយ៉ាងដូចជាករណីខាងលើនេះ ប្រសិនបើមិនមានរឿង មិនប្រក្រតីនោះទេ តៃកុង ឬម្ចាស់រថយន្តទាំងនោះ ក៏ហ៊ានមិនធ្វើរបៀបហ្នឹងដែរ ព្រោះជាធម្មតា ប្រជាពលរដ្ឋ ឬអ្នករក ស៊ី ពួកគាត់សន្សំតែសុខ តែប៉ុណ្ណោះ។
មជ្ឃដ្ឋានទូទៅនិងក្រុមអ្នកដឹកទំនិញបានសម្តែងការមិនពេញចិត្តចំពោះសមត្ថកិច្ចនៅយាមជញ្ជីងថ្លឹងរថយន្តមានរឿងអាស្រូវច្រើនមកហើយ ប៉ុន្តែរហូតមកដល់ពេលនេះ នៅតែដដែលៗ ដោយសារតែលុយធ្វើឱ្យខូចឥរិយាបថ ឬមួយត្រូវយកលុយនោះបង់ឱ្យថ្នាក់លើបន្តដើម្បីទប់កន្លែងធ្វើការ។ចំពោះករណីចោទថាខាងមន្ត្រីស្ថានីយថ្លឹងរថយន្តទារលុយប្រជាពលរដ្ឋច្រើនលើសលុបនោះ? (កោះពេជ្រ)មិនអាចសួមការបកស្រាយបំភ្លឺពីលោកជូ កូឡា ប្រធានមន្ទីសាធារណះការនិងដឹកជញ្ជូន ខេត្តកំពង់ធំបាននោះទេ?។