ទំនាក់ទំនងផ្សាយពាណិជ្ជកម្មតាមរយះលេខទូរស័ព្ទ(0885556800/087222800
ចៅហ្វាយខណ្ឌទួលគោក យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅធ្វើជាលក្ខណៈប្រើប្រាស់ដីឯកជន ​ (ចំនួនអ្នកមើល 330នាក់)
ថ្ងៃទី ២៥ ខែ សីហាឆ្នាំ ២០៥០​​ ម៉ោង 20:29 នាទី ដោយ កោះពេជ្រ


ចៅហ្វាយខណ្ឌទួលគោក យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅធ្វើជាលក្ខណៈប្រើប្រាស់ដីឯកជន។

 
ភ្នំពេញ៖ លោក ឯក ឃុនដឿន ចៅហ្វាយខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ ក្តោបសេដ្ឋកិច្ចយ៉ាងណែនពេញដៃ ធ្វើអោយអភិបាលរងខណ្ឌចំនួន៤រូប និយាយមិនចេញ និងមន្ត្រីថ្នាក់ក្រោមទៀតកំពុងតែឆ្ងល់ថា គាត់លោភលន់អីក៏លោភលន់យ៉ាងនេះ គ្មានអារម្មណ៍គិតសូម្បីបន្តិចដល់កូនចៅ ប្រើគឺប្រើ ប្រយោជន៍យកជាបុគ្គលខ្លួនឯង រហូតដល់មន្ត្រីថ្នាក់ប្រធានការិយាល័យឆ្អែតចិត្ត លាចេញពីតំណែងជាប្រធានការិយាល័យ មកធ្វើជាមន្ត្រីធម្មតា ជៀសវាងឈឺក្បាលវិលមុខ និងមេកើយមិនយកចិត្តទុកដាក់កូនចៅ បានតែប្រើ ប៉ុន្តែប្រឹងប្រមូលផលតែបុគ្គលខ្លួនឯង។
 
មានមន្ត្រីខ្លះបង្ហើបថា៖ គ្រាន់តែសុីញ៉េលិខិតស្នើសុំសាងសង់សំណង់«ខុនដូ»ជាដើម ១ឯកសារសម្រាប់សេវាខណ្ឌចាប់ពី ៣០០០ដុល្លារ ដល់៤០០០ដុល្លារ ឈានដល់៥០០០ដុល្លារ គឺលោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក គាត់ក្តោបទុកម្នាក់ឯង ក្រោមលេសបង់ទៅច្រកចេញ-ចូលតែមួយ។ ដោយឡែកគ្រាន់តែការងារសណ្តាប់ធ្នាប់ខណ្ឌ ជាទម្លាប់មានវិធានការ២ ទី១-រៀបចំសណ្តាប់ធ្នាប់អោយបានល្អ អនុវត្តតាមការណែនាំរបស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ។ ទី២-គិតរឿងប្រភពសេដ្ឋកិច្ចបានមកពីការយោគយល់ អនុគ្រោះអោយទីតាំងយានដ្ឋាន ហាងលក់ដូរ កន្លែងលក់គ្រឿងឡាន កន្លែងផ្ញើម៉ូតូ។ល។ យកផ្លូវសាធារណៈ ធ្វើជាទីតាំងអាជីវកម្មឯកជន ដូច្នេះទាមទារលាភសក្ការៈ យ៉ាងហោចណាស់ក៏ក្នុង១ខែ លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក ទទួលបានពីសណ្តាប់ធ្នាប់នេះ ពី៦០០០ដុល្លារ ទៅ៧០០០ដុល្លារ។
 
 
ប្រជាពលរដ្ឋក៏ដូចជាមន្ត្រីថ្នាក់មូលដ្ឋានបានបញ្ជាក់ថា៖ បើនៅផ្លូវ២២៥ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក ចៅសង្កាត់ និងសណ្តាប់ធ្នាប់ខណ្ឌ បានអោយឯកជន ដែលមានផ្ទះតាមបណ្តោយផ្លូវលេខ២២៥ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក ទល់មុខសណ្ឋាគារ (ជាលី) យកកំណាត់ផ្លូវលេខ២២៥ ជាទីតាំងផ្ញើម៉ូតូ២៤ម៉ោង លើ២៤ម៉ោង និងឈានដល់យកផ្លូវឌឿងហែមខាងក្រោយមន្ទីរព្យាបាលធ្មេញ បញ្ចឹម ជាកន្លែងផ្ញើម៉ូតូ ទទួលផ្ញើម៉ូតូក្តៅពាក់ព័ន្ធនិងមធ្យោបាយបទល្មើសយកមកផ្ញើដោយមន្ត្រីសមត្ថកិច្ចថែមទៀតផង។
 
 អ្នកភូមិបានរាយការណ៍មកថា៖ ក្នុង១ថ្ងៃមិនគិតពេលវេលាព្រឹក ថ្ងៃ ល្ងាច ឬយប់ទេ គឺមានសមត្ថកិច្ចស្លៀកពាក់សុីវិលយកម៉ូតូពីក្រុមក្មេងលេងថ្នាំញៀន ឬពីបទល្មើសអីផ្សេងៗទៀតមកផ្ញើនៅទីនោះ ក្រោយមកចចារគ្នាដោះស្រាយយកលុយពីអាណាព្យាបាលចាប់ពី៥០០ដុល្លារ ទៅ៧០០ដុល្លារ ឬ១០០០ដុល្លារទៅតាមប្រភេទម៉ូតូ ។ ទូទាត់រួចប្រគល់ម៉ូតូអោយទៅវិញ ថតរូបទុក និងតម្រូវអោយក្មេងៗ ឬអាណាព្យាបាលបង់លុយអោយកន្លែងអ្នកផ្ញើម៉ូតូម្តង ២មុឺនរៀល។ថ្មីៗនេះបែកធ្លាយរឿងមិនប្រក្រតី លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន រូបគាត់ផ្ទាល់នៅពីក្រោយខ្នង ឈានដល់ចេញបានជា(វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ លេខៈ 120407 12-0066 ទំហំ៥០៣ម៉ែត្រការ៉េ ។
 
ប្រភពព័ត៌មានច្បាស់ការណ៍មួយ ដែលទម្លាយចេញពីពលរដ្ឋម្នាក់ ខណៈដឹងរឿងច្បាស់ បានបង្ហើបប្រាប់អោយដឹងនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩នេះ ថា ដីសាធារណៈរបស់រដ្ឋមួយកន្លែង ស្ថិតនៅផ្លូវលេខ៦០៨កែងផ្លូវលេខ២៨៥ ស្ថិតនៅភូមិ១២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ទំហំជាង៥០៣ម៉ែត្រការ៉េ តម្លៃទីផ្សារប្រមាណ១លានដុល្លារអាមេរិក ត្រូវបានលោក ញិល បញ្ញា ត្រឹមមន្ត្រីជាប់កិច្ចសន្យានៅសាលាខណ្ឌទួលគោក និង ជាកូនប្រុសលោក ញិល លាង សមាជិកក្រុមប្រឹក្សាខណ្ឌទួលគោក អាចធ្វើប័ណ្ណកម្មសិទ្ធិកាន់កាប់បាន តាំងពីឆ្នាំ២០១៧ ដោយស្ងប់ស្ងាត់ជាទីបំផុត និងត្រូវបានទម្លាយខណៈដឹងថា លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក នៅពីក្រោយខ្នងរឿងនេះផ្ទាល់ បង្កើតឯកសារជាប្រព័ន្ធ។
 
ប្រភពព័ត៌មាន ដដែលបន្តថា កាលពីពេលកន្លងទៅ ដីទាំងអស់ជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ។ ប៉ុន្តែក្រោយមក បានធ្វើជាកម្មសិទ្ធិឯកជនជាបន្តបន្ទាប់ ដែលនៅសល់ដីមួយកន្លែងខាងលើនេះ ទើបត្រូវបានដាក់ជាទ្រព្យសម្បត្តិរបស់ខណ្ឌទួលគោក សម្រាប់ប្រើប្រាស់ជាសាធារណៈ ។ប៉ុន្តែ ក្រោយមក ដីមួយកន្លែងនេះ ត្រូវបានលោក សារិន វណ្ណា ប្រធានមន្ទីររៀបចំ ដែនដី នគរូបនីយកម្ម និង សំណង់ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ កន្លងទៅ បានចេញជា(វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ លេខៈ 120407 12-0066 ) ទៅអោយឈ្មោះ ញិល បញ្ញា ដែលគេស្គាល់ថា ត្រឹមជាមន្ត្រីជាប់កិច្ចសន្យានៅសាលាខណ្ឌទួលគោក ប្រើប្រាស់ជាលក្ខណៈឯកជន។
 
ប្រភពខាងលើអះអាងថា តាមពិតឈ្មោះ ញិល បញ្ញា ត្រឹមជាមន្ត្រីជាប់កិច្ចសន្យានៅសាលាខណ្ឌទួលគោក ពុំមានលទ្ធភាពទិញដីតម្លៃមហាសាលនេះ បានទេ គឺ មានមន្ត្រីធំម្នាក់នៅពីក្រោយខ្នង ក្នុងគោលបំណង រំលោភយកដីសាធារណៈ ដើម្បីជាផលប្រយោជន៍ផ្ទាល់ខ្លួន ដោយមាន លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក ជាអ្នកផ្តើមគំនិត។កន្លងមក នេះដីមួយកន្លែងនេះ ធ្លាប់ត្រូវបានសាងសង់សំណង់ពីលើ តែក្រោយមានប្រតិកម្មជាបន្តបន្ទាប់ ក៏បានផ្អាកទៅវិញ តែស្ថិតក្រោមការគ្រប់គ្រងរបស់ឯកជនដដែល ។ ប្រភពព័ត៌មានសង្កត់ធ្ងន់ថា “យូរបន្តិចទៀត គេនឹងលក់ដីនេះ យកលុយចែកគ្នាមិនខាន បើមិនស្រាវជ្រាវរកការពិតទេនោះ”។

ព័ត៌មានសំខាន់ៗ

ថ្ងៃទី ២២ ខែ មករាឆ្នាំ ២០១៨​​ ម៉ោង 13:06 នាទី( ចំនួនអ្នកមើល 944 នាក់)

នាងសុខុម មេគយច្រកបាក់ដៃ កំពុងតែល្បីល្បាញ រឿងអំពើពុករលួយ ពេញបន្ទុក (ដោយ kohpichTVonline)
ខេត្តតាកែវ ៖ យោងតាមប្រភពព័ត៌មានពីមន្ត្រីភ្នាក់ងារ គយនៅខេត្តតាកែវ មួយចំនួន បានអំពាវឲ្យលោកអូនព័ន្ធមុនីរ័ត្ន........... អានបន្ត

ថ្ងៃទី ២១ ខែ មករាឆ្នាំ ២០១៨​​ ម៉ោង 20:41 នាទី( ចំនួនអ្នកមើល 968 នាក់)

មន្ត្រីនគរបាលនៃស្នងកាដ្ឋាននគរបាលខេត្តតាកែវ បានទម្លាយភាពមិនប្រក្រតី លោកឃី វណ្ណា ទាក់ទងនិងករណី ជំរិតទាលុយថ្លៃឡើងស័ក្កិ??? (ដោយ កោះពេជ្រ)
ខេត្តតាកែវ ៖ កាលពីពេលថ្មីៗកន្លងទៅនេះ មន្ត្រីនគរបាលនៃស្នងការដ្ឋានខេត្តតាកែវ បានស្នើឲ្យលោកសុខសំណាង................ អានបន្ត

ថ្ងៃទី ១៣ ខែ មករាឆ្នាំ ២០១៨​​ ម៉ោង 19:47 នាទី( ចំនួនអ្នកមើល 957 នាក់)

បែកធ្លាយទៀតហើយ ពីករណីលោកទុំណូ បានប្រើប្រាស់ទឹកលុយរាប់ម៉ឺនដុល្លារ ក្នុងការឡើងកាន់តំណែង ជាប្រធានសាខាគយនិងរដ្ឋករ ខេត្តព្រះសីហនុ (ដោយ កោះពេជ្រ)
ខេត្តព្រះសីហនុ ៖ កាលពីថ្ងៃទី៩ខែតុលាឆ្នាំ២0១៦ រាជរដ្ឋាភិបាល បានចេញសេចក្តីសម្រេច បង្កើតក្រុមការងារថ្នាក់ជាតិ............. អានបន្ត

ថ្ងៃទី ០៩ ខែ ឧសភាឆ្នាំ ២០១៧​​ ម៉ោង 06:15 នាទី( ចំនួនអ្នកមើល 2167 នាក់)

លោក​ប្រធាន ប៊ុត សារ៉េត និង វ៉ា សុធា ជិះសេះ​លែងដៃ​ប្រព្រឹត្ត​អំពើ​ពុករលួយ យ៉ាង​ពេញបន្ទុក (ដោយ kopichTV)
រាជធានី​ភ្នំពេញ​៖ ថ្មីៗ​រយៈពេល​ប៉ុន្មាន​ខែ ចុង​ក្រោយ​មក​នេះ នៅតែ​មាន​លេចឮ ព័ត៌មាន​ដដែលៗ ស្ដីពី​គម្រោង​ផ្លាស់ប្ដូរ ........... អានបន្ត

ថ្ងៃទី ២០ ខែ មេសាឆ្នាំ ២០១៧​​ ម៉ោង 03:54 នាទី( ចំនួនអ្នកមើល 1031 នាក់)

តើ លោកណូន ង៉ែត មេគយច្រកទ្វាដំបន់អូរអន្លក់ គាត់កំពុងតែត្រូវប៉ាន់ ជាមួយនិងក្រុមឈ្មួញ ក្នុងមួយខែៗប៉ុន្មានម៉ឺនដុល្លារ (ដោយ kopichTV)
ខេត្គបាត់ដំបង៖មកទល់និងពេលនេះ តើ​លោក​ណូន ង៉ែត មេ​គយ​ច្រកទ្វារ​តំបន់​អូរ​អន្លក់ គាត់​កំពុងតែត្រូវប៉ាន់​ជាមួយនិង​ក្រុម...... អានបន្ត

ថ្ងៃទី ១១ ខែ មេសាឆ្នាំ ២០១៧​​ ម៉ោង 05:54 នាទី( ចំនួនអ្នកមើល 1046 នាក់)

លោក គុណញឹម ជា​អគ្គនាយក​គយ​កំពុង​តែល្បីឈ្មោះ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​ លោកនាយករដ្ឋមន្ត្រី ហ៊ុនសែនគួរពិនិត្យមើលជាបន្ទាន់ (ដោយ kopichTV)
ភ្នំពេញ៖ ប្រភពពីមន្ត្រីគយនៅក្នុងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានឲ្យដឹងថា ចាប់តាំងពីចូលកាន់តំណែងជាអគ្គនាយក....... អានបន្ត

ថ្ងៃទី ២៣ ខែ មីនាឆ្នាំ ២០១៧​​ ម៉ោង 17:45 នាទី( ចំនួនអ្នកមើល 949 នាក់)

លោក ថង សាវុន បើកដៃអោយ ឧកញ៉ា ទ្រីភាព និងបក្សពួក ប្រព្រឹត្ត បទល្មើសព្រៃឈើយ៉ាងអនធិបតេយ្យ នៅក្នុងខេត្តរតនគរី (ដោយ កោះពេជ្រ)
ខេត្តរតនគិរី ៖ ក្រុមហ៊ុន ទ្រី ភាព ជាក្រុមហ៊ុន មួយដ៍ធំ ល្បីខាងប្រមូលទិញឈើ នៅស្រុកខ្មែរ ធ្វើជំនួញទៅប្រទេសក្រៅ ....... អានបន្ត

ថ្ងៃទី ១៧ ខែ កុម្ភៈឆ្នាំ ២០១៧​​ ម៉ោង 07:19 នាទី( ចំនួនអ្នកមើល 1265 នាក់)

លោកឆែសុធា អាង​ខ្លួន​ជា​មេ​សាខាគយ​ខេត្ត​បន្ទាយមានជ័យ​ប្រព្រឹត្ត​អំពើ​ពុករលួយ​តាំងពី​ចូលកាន់​តំណែង​យ៉ាង​ពេញបន្ទុក​ (ដោយ កោះពេជ្រ)
បន្ទាយមានជ័យ៖ តាម​ប្រភព​ព័ត​មាន​ពី​អ្នក​រត់​តាក់ស៊ី​និង​អ្នកបើក​រថយន្ត​ឈ្នួល​ដឹកជញ្ជូន​ទំនិញ​ពី​ច្រក​ប៉ោយ​ប៉ែត ........ អានបន្ត

ថ្ងៃទី ០៧ ខែ កុម្ភៈឆ្នាំ ២០១៧​​ ម៉ោង 23:18 នាទី( ចំនួនអ្នកមើល 1225 នាក់)

លោក{សុងម៉ាឡៃ} មេគយច្រកទ្វាបន្ទាយចក្រី កំពុងតែជញ្ជក់ឈាមប្រជាពលរដ្ឋ ដឹកកសិផល ​ (ដោយ កោះពេជ្រ)
ខេត្តព្រៃវែង ៖ ដោយសារ​តែមាន​សកម្មភាព​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ក៏​ខ្លាំង ហើយក៌មាន​ការ​លួច​ផ្សំ​បន្លំ​ថែម​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ​......... អានបន្ត

ថ្ងៃទី ៣០ ខែ មករាឆ្នាំ ២០១៧​​ ម៉ោង 20:10 នាទី( ចំនួនអ្នកមើល 1029 នាក់)

លក់ដីអចលនៈទ្រព្យស្នងការនគរបាលជាតិពុះជាឡូត៍លក់.មួយក្បាច់នេះលោកឧត្ដមសេនីយ៍. អាត់ខែម.ចំនេញបក់ក្ដោង (ដោយ កោះពេជ្រ)
ខេត្តកំពង់ឆ្នាំង៖មន្ត្រីនគរបាលតូចតាចដែលលក្ខណសូមមិនបញ្ចេញឈ្មោះលួចខ្សឹបប្រាប់ថាលោកឧត្ដម....... អានបន្ត

ថ្ងៃទី ២៩ ខែ មករាឆ្នាំ ២០១៧​​ ម៉ោង 21:50 នាទី( ចំនួនអ្នកមើល 1102 នាក់)

មេប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ អូរយ៉ាដាវ លោក អ៊ី ចំរើន ដោយអាងខ្នង នាយឧត្តមសេនីយ៏ សុខ ផល បានកំពុងឃុបឃិតជាមួយឈ្មួញដឹកជញ្ជូនឈើចេញទៅលក់នៅវៀតណាម យ៉ាងពេញបន្ទុក! (ដោយ កោះពេជ្រ)
រតនគិរី៖តាមប្រជាពលរដ្ឋដែលរស់នៅឯខេត្តរតនគិរីនិងអ្នកសារព័ត៌ប្រចាំការនៅទីនោះបានប្រាប់ថា?ដោយមានការ បើក​ដៃពី............ អានបន្ត

ថ្ងៃទី ២៩ ខែ មករាឆ្នាំ ២០១៧​​ ម៉ោង 20:19 នាទី( ចំនួនអ្នកមើល 1146 នាក់)

លោក{ខាត់ សារ៉ាត់} អាងខ្នង លោកឧបនាយករដ្ឋមន្ត្រី{ស ខេង }បើកដៃ ឲ្យបក្សពួករបស់ខ្លួនជាន់កប្រជាពលរដ្ឋ លោក {សុខ ផល }មិនគួរមើលរំលង (ដោយ កោះពេជ្រ)
ស្វាយរៀង៖ ​លោក{ខាត់ សារ៉ាត់} ដែលសាធារណះជនទូទៅ បានស្គាល់យ៉ាងច្បាស់ ថាជាកូនជឹងរបស់លោក {សុខ ផល} ............ អានបន្ត

ថ្ងៃទី ២៨ ខែ មករាឆ្នាំ ២០១៧​​ ម៉ោង 03:52 នាទី( ចំនួនអ្នកមើល 1076 នាក់)

មេឈ្មួញ {ធីបាញ់} ដឹកឈើឆ្លងកាត់ខេត្តចំនួន៥ចៅហ្វាយខេត្តទាំងនោះមិនខ្ចីបើកភ្នែកមើលតាមបទបញ្ជារបស់ លោកនាយករដ្ឋមន្ត្រីហ៊ុនសែន (ដោយ កោះពេជ្រ)
អានបន្ត

ថ្ងៃទី ២១ ខែ មករាឆ្នាំ ២០១៧​​ ម៉ោង 06:41 នាទី( ចំនួនអ្នកមើល 1002 នាក់)

លោក ស្វាយ សំអ៊ាង ចៅហ្វាយខេត្តមណ្ឌលគិរីបើកដៃឲ្យ មេឈ្មួញ តុប វីរិដា ដឹកជញ្ជូនឈើ ផ្គើននិងបទបញ្ជារបស់លោកហ៊ុនសែន (ដោយ កោះពេជ្រ)
អានបន្ត

ថ្ងៃទី ០៦ ខែ មករាឆ្នាំ ២០១៧​​ ម៉ោង 05:38 នាទី( ចំនួនអ្នកមើល 1037 នាក់)

មេគយច្រកទន្លេចាម ឃុបឃិតជាមួយឈ្មួញ នាំឈើចេញទៅស្រុកយួនតែលោកគុណ ញឹក និងលោក អូន ព័ន្ធមុនីរ័ត្ននៅសំងំស្ងៀមឈឹង (ដោយ កោះពេជ្រ)
អានបន្ត

ថ្ងៃទី ១៩ ខែ ធ្នូឆ្នាំ ២០១៦​​ ម៉ោង 22:55 នាទី( ចំនួនអ្នកមើល 968 នាក់)

លោក អ៉ី ចំរើន បើកដៃឲ្យត្រកូល{ហ៊ុន} ដឹកឈើខុសច្បាប់ទៅស្រុកយួនទៀតហើយតាមច្រកទ្វាអន្តរជាតិ អូរយ៉ាដាវ (ដោយ កោះពេជ្រ)
អានបន្ត

ថ្ងៃទី ១៣ ខែ ធ្នូឆ្នាំ ២០១៦​​ ម៉ោង 06:53 នាទី( ចំនួនអ្នកមើល 989 នាក់)

លោកឱមយ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការសើុបអង្កេតទៅលើ លោកហេង សំបូរជាបន្ទាន់ទាក់ទងនិងករណីអំពើពិករលួយ (ដោយ កោះពេជ្រ)
អានបន្ត

ថ្ងៃទី ១២ ខែ ធ្នូឆ្នាំ ២០១៦​​ ម៉ោង 22:48 នាទី( ចំនួនអ្នកមើល 1270 នាក់)

លោក ម៉ក់ពេជ្ជរិទ្ធ អគ្គនាយកដ្ឋានកាំកុងត្រូល ដុះស្លែរចូលចិត្តធ្វើបុណ្យលាងបាប មិនអនុវត្តន៌តាមតួនាទីរបស់ខ្លួន ទាក់ទងនិងចំណីអាហារខូចគុណភាព (ដោយ កោះពេជ្រ)
អានបន្ត

ថ្ងៃទី ០១ ខែ ធ្នូឆ្នាំ ២០១៦​​ ម៉ោង 22:17 នាទី( ចំនួនអ្នកមើល 943 នាក់)

លោក{ខាត់ សារ៉ាត់} មេប៉ូលិសអន្តោប្រវេសន៌ច្រកទ្វាអន្តរជាតិក្រុងបាវិតធំក្លិនមិនស៊ូវស្រួលទាក់ទងនិងករណីអំពើពុករលួយ? (ដោយ កោះពេជ្រ)
អានបន្ត

ថ្ងៃទី ៣០ ខែ វិច្ឆិការឆ្នាំ ២០១៦​​ ម៉ោង 02:29 នាទី( ចំនួនអ្នកមើល 1297 នាក់)

មេឈ្មួញ{ទៀវិចិត្រ}អាងអំណាចរបស់លោក{ទៀបាញ់} នាំចូលប្រេងគេចពន្ធយ៉ាងសកម្មកក្រើកពេញ ខេត្តព្រះសីហនុ និងបណ្តាញប្រពន្ធ័ផ្សព្វផ្សយ (ដោយ កោះពេជ្រ)
អានបន្ត

ថ្ងៃទី ២៨ ខែ តុលាឆ្នាំ ២០១៦​​ ម៉ោង 20:27 នាទី( ចំនួនអ្នកមើល 935 នាក់)

ឧកញ៉ាសាលាង កំពុងតែធ្វើឲ្យគណះបក្សប្រជាជនកម្ពុេជាធ្លាក់ទឹកហើយដោយសារតែបញ្ហាវិវាទផ្សារបាលុងជាមួយនិងអាជីវករ (ដោយ កោះពេជ្រ)
អានបន្ត

ថ្ងៃទី ២២ ខែ តុលាឆ្នាំ ២០១៦​​ ម៉ោង 02:03 នាទី( ចំនួនអ្នកមើល 787 នាក់)

អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុក្រសួងសង្គមកិច្ច លោកសួងម៉េងឡុង ធំក្លិនមិនស៊ូវល្អ (ដោយ កោះពេជ្រ)
អានបន្ត

ថ្ងៃទី ១២ ខែ តុលាឆ្នាំ ២០១៦​​ ម៉ោង 20:06 នាទី( ចំនួនអ្នកមើល 730 នាក់)

បែកធ្លាយព័ត៌មានយាយព្រឿងនិងបក្សពួកលើកគ្នាមករំដោះឈើដែលប៉េអឹមចាប់យកមករក្សាទុកនៅក្នុងបរវេណរដ្ឋបាលព្រៃឈើសង្កាត់អូរពងមាន់ (ដោយ កោះពេជ្រ)
អានបន្ត

ថ្ងៃទី ០៥ ខែ តុលាឆ្នាំ ២០១៦​​ ម៉ោង 05:18 នាទី( ចំនួនអ្នកមើល 820 នាក់)

មានការបែកធ្លាយព័ត៏មានទាក់ទងនិងអគ្គស្នងការរងនគរបាលជាតិម្នាក់ជាខ្នងបង្អែករបស់យាយប្រហិតនាំចូលចំណីអាហារខូចគុណភាពមកក្នុងប្រទេសកម្ពុជា (ដោយ កោះពេជ្រ)
អានបន្ត

ថ្ងៃទី ២២ ខែ កញ្ញាឆ្នាំ ២០១៦​​ ម៉ោង 23:06 នាទី( ចំនួនអ្នកមើល 759 នាក់)

បែកធ្លាយព័ត៏មានលោកម៉ក់ពេជ្ជរិទ្ធអគ្គនាយកអគ្គនាយដ្ឋានកាំកុងត្រូលដុះស្លែរធ្វើបុណ្យលាងបាបខណះពេលដែលមិនអនុញ្ញាតតាមតួនាទី (ដោយ កោះពេជ្រ)
អានបន្ត

ថ្ងៃទី ០៣ ខែ កញ្ញាឆ្នាំ ២០១៦​​ ម៉ោង 01:50 នាទី( ចំនួនអ្នកមើល 811 នាក់)

តើលោកជាសុផារ៉ាសំងំស្ងាត់ឈឹងរឿងអឹមឈុនលឹមតែងតាំលោកប្រាក់ប៉ូលីជាប្រធានមន្ទីរៀបចំដែនដីខេត្តបន្ទាយមានជ័យ (ដោយ កោះពេជ្រ)
អានបន្ត

ថ្ងៃទី ២៤ ខែ សីហាឆ្នាំ ២០១៦​​ ម៉ោង 05:42 នាទី( ចំនួនអ្នកមើល 800 នាក់)

លោកសាំពិសិដ្ឋមានការពាក់ព័ន្ធអំពើពុករលួយជាមួយនិងឧកញ៉ាឃុនសៀទាក់ទងនិងអង្គភាពមន្ទីសាធារណះការនឹងដឹកជញ្ជូនរាជធានីភ្នំពេញ (ដោយ សាន់ដេ)
អានបន្ត

ថ្ងៃទី ១៩ ខែ សីហាឆ្នាំ ២០១៦​​ ម៉ោង 19:49 នាទី( ចំនួនអ្នកមើល 770 នាក់)

លោកស៊ុយសែម នៅតែបន្តបើកដៃអោយ លោកហ៊ីបាវីមេកំពុងផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនបានដេញថ្លៃ (ដោយ សាន់ដេ)
អានបន្ត