បែកធ្លាយទៀតហើយ ពីករណីលោកទុំណូ បានប្រើប្រាស់ទឹកលុយរាប់ម៉ឺនដុល្លារ ក្នុងការឡើងកាន់តំណែង ជាប្រធានសាខាគយនិងរដ្ឋករ ខេត្តព្រះសីហនុ (ចំនួនអ្នកមើល 1015នាក់)
ខេត្តព្រះសីហនុ ៖ កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦ រាជរដ្ឋាភិបាលបានចេញសេចក្កីសម្រេចបង្កើតក្រុមការងារថ្នាក់ជាតិទទួលខុសត្រូវ ដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងថ្នាក់ខេត្តទទួលខុសត្រូវដោយចៅហ្វាយខេត្ត ដើម្បីធ្វើការទប់ស្កាត់បង្ក្រាបបទល្មើសគេចពន្ធ និងជំរុញការប្រមូលពន្ធគយឲ្យបានកាន់តែប្រសើរឡើងផងដែរ។ ចាប់តាំងពីអគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជាចាត់តាំងលោក ទុំ ណូ ឲ្យឡើងជាប្រធានសាខាគយ ខេត្តព្រះសីហនុ ជំនួសលោក យ៉ឹក យូ កាលណាមក តាមទិសដៅពាក្យដែលហៅថាពង្រឹងប្រសិទ្ធភាពប្រព័ន្ធការងារឲ្យមានកំណើនប្រសើររីកចម្រើនលើការប្រមូលពន្ធជាងមុននោះ ក៏ដូចជាលុបបំបាត់អំពើពុករលួយក្នុងកំណែទម្រង់គយនោះ។ យោងប្រភពព័ត៌មានបានឲ្យដឹងថា លោក ទុំ ណូ អួតអាងប្រាប់មន្ត្រីពីការជះទឹកលុយទៅឲ្យលោក គុណ ញឹម អគ្គនាយកគយរាប់ម៉ឺនដុល្លារ ដើម្បីបានឡើងកាន់តំណែងជាប្រធានសាខាគយខេត្តព្រះសីហនុ នៅពេលដែលខ្លួនមានរឿងអាស្រូវពុករលួយព័ទ្ធខ្លួន នៅខេត្តប៉ៃលិននោះ។ ប្រភពបន្តឲ្យដឹងថា លោក ទុំ ណូ បាននឹងកំពង់តែនិយាយអួតអាង ការពាររឿងពុករលួយរបស់ខ្លួននៅខេត្តប៉ៃលិនអួតប្រាប់មន្ត្រីឲ្យដឹងថា៖ លោកបានជះទឹកលុយទៅឲ្យលោក គុណ ញឹម ជាអគ្គនាយកគយ និងរដ្ឋាករជាមេរាប់រាប់ម៉ឺនដុល្លារដើម្បីបានតំណែងជាប្រធានសាខាគយខេត្តព្រះសីហនុនេះ។
ផ្ទុយទៅវិញ ក្រុមមន្ត្រីស្ថាប័នពាក់ព័ន្ធដែលឈរជើងនៅក្រុងព្រះសីហនុដែរនោះបានបង្ហើបឲ្យដឹង និងលើកឡើងថា៖ តាមការសង្កេតឃើញ ទំនិញគេចពន្ធរបស់ឈ្មួញធំៗ នៅតែបន្តហូរចូលយ៉ាងគគ្រឹកគគ្រេងដូចមុនដដែលតាមដានមេគយចាស់ដែលមានស្រាប់ ហើយដែលអំពើពុករលួយ ជាខ្សែបណ្ដោយនេះគឺត្រូវបានលោកមេគយ ទុំ ណូ មិនបានកែប្រែ ឬលុបបំបាត់នោះទេ បែរជាកំពង់តែបន្តរួមដៃបន្តចាត់តាំងមន្ត្រីថ្នាក់ក្រោមចាស់ៗនោះ ឲ្យអនុវត្តបន្តដាក់ការប្រមូលលុយគ្មានវិក្កយបត្រ ពីក្រុមឈ្មួញនាំទំនិញខុសច្បាប់ និងបង់ពន្ធមិនគ្រប់ ដែលឆ្លងកាត់ផែទំនប់រលក ផែស្ទឹងហាវ ផែកែវផុស ផែលោកឧកញ៉ា សូ ជុងហួ នេះ យ៉ាងណែនក្នុងដៃដោយមិនគិតពីផែឯកជនតូចៗ ឬកំណែទម្រង់ក្នុងអង្គភាពគយដែលក្រសួងដាក់ចុះសូម្បីបន្ដិចណាសោះធ្វើតាមតែរបៀបចាស់ដដែល។ តាំងពីបានចូលកាន់តំណែងភ្លាមគឺមេសាខាគយ ទុំ ណូ មិនដែលខ្វល់ពីច្បាប់ទម្លាប់អ្វីទេ និយាយរួមគឺបានរឹតបន្ដឹង និងដាក់គំនាបមន្ត្រីឲ្យរាយការណ៍ក្ដោបស្រង់ដើមពីប្រភពចំណូលខ្មៅលើគ្រប់ច្រកល្ហកទាំងអស់ដែលកន្លងមកក្រុមមន្ត្រីគយខិលខូចមួយចំនួនបានលាក់ចែកគ្នាទុកច្រកចូលហោប៉ៅផ្ទាល់ខ្លួននោះ។
ករណីរឹតបន្តឹងរបស់លោកមេគយ ទុំ ណូ ជ្រកក្រោមលេសគោលនយោបាយកំណែទម្រង់គយ យ៉ាងតក់ក្រហល់ក្រោមលេសល្មើសជាប្រធានសម្ងំស្រង់ដើមនេះ បានក្លាយជាការប្រព្រឹត្តអំពើពុករលួយក្នុងការតែងតាំង និងផ្ទេរតំណែង ក្នុងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ព្រមទាំងហៅថា ៖ កំណែទម្រង់ផ្ទៃក្នុងរបស់លោកមេគយថ្មីកំពុងតែកកូរកកាយដោះដូរមន្ត្រីផ្ទៃក្នុងតាមតែទំនើងចិត្ត។ មេគយ ទុំ ណូ នោះកើតមានការផ្ទេរដោះដូរជាបន្តបន្ទាប់ ដែលធ្វើឲ្យមន្ត្រីគយមួយចំនួនខ្លាចអស់តំណែងនោះឆក់ឱកាសចាយលុយមិនញញើត ក្នុងការរត់ការជ្រែ ឬដេញថ្លៃឡើងកាន់តំណែងល្អៗបាន។ ប្រភពបន្តថាលោក ទុំ ណូ ប្រធាន សាខាគយ និងរដ្ឋាករ ខេត្តព្រះសីហនុ ទើបតែឡើងកាន់តំណែងថ្មីៗជំនួសលោក យ៉ឹក យូ គួរឲ្យភ្ញាក់ផ្អើលបំផុតដោយសារតែ អំពើពុករលួយ និងវប្បធម៌ អន្តរាគមន៍ ក្នុងការតែងតាំង និងផ្ទេរតំណែង ក្នុងអគ្គនាយកដ្ឋាន គយនិងរដ្ឋាករ កំពុងកើតមាន។
គេសង្កេតឃើញ មន្ត្រីគយមុខខ្លាញ់មួយចំនួន បានព្យាយាមចាយលុយ រាប់សិបដុំ ក្នុងការជ្រែ ឬដេញថ្លៃ ឡើងកាន់តំណែងល្អៗ បានដោយជោគជ័យ៕ពាក់ព័ន្ធជុំវិញករណីខាងលើនេះលោកទុំណូ(កោះពេជ្រ)មិនអាចសូមការបកស្រាយបំភ្លឺលំអិតបាននោះទេ???ពីករណីខាងលើនេះ????។