ទំនាក់ទំនងផ្សាយពាណិជ្ជកម្មតាមរយះលេខទូរស័ព្ទ(0885556800/087222800
លោក​ប្រធាន ប៊ុត សារ៉េត និង វ៉ា សុធា ជិះសេះ​លែងដៃ​ប្រព្រឹត្ត​អំពើ​ពុករលួយ យ៉ាង​ពេញបន្ទុក ​ (ចំនួនអ្នកមើល 1806នាក់)
ថ្ងៃទី ០៩ ខែ ឧសភាឆ្នាំ ២០១៧​​ ម៉ោង 06:15 នាទី ដោយ kopichTV


 
 
រាជធានី​ភ្នំពេញ​៖ ថ្មីៗ​រយៈពេល​ប៉ុន្មាន​ខែ ចុង​ក្រោយ​មក​នេះ នៅតែ​មាន​លេចឮ ព័ត៌មាន​ដដែលៗ ស្ដីពី​គម្រោង​ផ្លាស់ប្ដូរ តំណែង​អភិបាល រាជធានី​ភ្នំពេញ ហើយ​ដែល​ព័ត៌មា​ន្ដី​ពីការ​រកដក​តួនាទិ​លោក ប៉ា សុជាតិ​វង្ស ចេញ​ពី​អភិបាល​រាជធានី​ភ្នំពេញ​…​ហើយ នឹងដាក់​មកវិញ នូវ លោក​រដ្ឋមន្ត្រី​ប​រី​ស្ថាន សាយ សំ​អាល់ នោះ​បាន​ធ្វើអោយ​ក្បាលម៉ាស៊ីន​រចនាសម្ព័ន្ធ​កា​ងារ​មួយចំនួន​ក្នុង​សាលា​រាជធានី​ភ្នំពេញ​ចាប់ផ្ដើម​រំជើបរំជួល រក​ខ្នងបង្អែក​ថ្មី​តែ​ម្ដង​ដែល​សូម្បី​តែ​អំណាច​គ្រប់គ្រង​មន្ត្រី​ពី​សំណាក់​អភិបាលក្រុង ប៉ា សុជាតិ​វង្ស នោះ​ទៅ​លើ​ក្រុម​មន្ត្រី​ជំនាញ​មួយចំនួន ឃើញ​ហាក់ដូចជា​គ្មាន​តម្លាភាព ដែល​សូម្បី​តែ​ប្រធាន​គណនី​យ​ក្រុង ដូច​មាន​ឈ្មោះ លោក ប៊ុត សារ៉េត និង លោក វ៉ា​សុធា នោះ​ក៏​ពុំ​បាន​ស្ដាប់​តាម​បទបញ្ជា​របស់​អភិបាល​រាជធានី​អោយមាន​ប្រសិទ្ធភាព​១០០%​ផងដែរ​។ ហើយ​ទាំងនេះ​បាន​សម្ដែង​ចេញ​អោយឃើញ​ពី​ការ​មិន​គោរព ឫ មានន័យ​គោរព​តែ​នូវ​ចំពោះ​មុខមាត់​ប៉ុណ្ណោះ​។​ហើយ​ដល់​លុះ​ខាងក្រោយ​ខ្នង បែរ​ជារ​លាស់​គូទ​ខ្ចាយ​មានន័យ​ស្មើ​ចូក​ដានជើង​របស់លោក​នាយ​បោះចោល​ទាំង​មិន​ទាន់​បាត់បង់​អំណាច​ផង​នោះ  ។
 
​តាម​មន្ត្រី​ដែល​ដើរ​តាម​ហែរ​ហម​គោរព​ស្វា​ម៉ី​ភ័ក្ត្រ និង អភិបាល​រាជធានី​ភ្នំពេញ ប៉ា សុជាតិ​វង្ស បាន​ទម្លាយ​វិបត្ត​អោយ​យើង​ដឹងថា​៖​មាន​ក្រុម​មន្ត្រី​បាន​លើក​​ឡើង​ថា នៅ​ចំពោះមុខ​អភិបាល​រាជធានី​បច្ចុប្បន្ន​មិន​ទាន់​ទាំង​មាន​ការផ្លាស់ប្ដូរ​ផង ​បែរ​ជា​បុគ្គល ប៊ុត សារ៉េត និង វ៉ា សុធា បាន​ចាយ​រឹក​លេង​រាង​យ៉ាង​សម្បើម​យក្ស ដាក់​ក្រុម​មន្ត្រី​ធ្វើការ​នៅ​សាលា​រាជធានី​ភ្នំពេញ​យ៉ាង​ជម្លើយ នឹង​ក្រអឺតក្រទម​បំផុត​​របៀប​បែងចែក​ការងារ នឹង បក្ខពួកនិយម​។​​មិនតែប៉ុណ្ណោះ ក្រុមមន្ត្រី​នូវ បាន​សំណូមពរ​លើកឡើង​ទៀតថា​៖ បើសិនជា​មាន​ការដោះដូ​រ ផ្លាស់ប្ដូរ​តំណែង អភិបាល​រាជធានី​ភ្នំពេញ​ក្នុង​ពេល​ឆាប់ៗ​មែន​នោះ​គួរ​ណាស់​តែ​សូម​លោក​អភិបាល​រាជធានី​ភ្នំពេញ​ថ្មី មេត្តា​ត្រួតពិនិត្យ​កៅអី​ ឫ ធ្វើ​អធិការកិច្ច​យ៉ាង​ប្រុងប្រយ័ត្ន ឲ្យ​ខ្ពស់​បំផុត​ទៅលើ​មន្ត្រី​ជំនាញ ២​នាក់ ដែល​ល្បីឈ្មោះ​ជាប់​ជា​ជនសង្ស័យ​ជា​មេក្លោង​ប្រព្រឹត្ត​អំពើរ​ពុករលួយ​ដុះ​ស្លែ​ច្រើន​ឆ្នាំ​មកហើយ​នៅ​សាលា​រាជធានីភ្នំពេញ​ផង ។​
 
​បើ​តាម​ការ​ប្រត្តិកម្ម​របស់​ក្រុមមន្ត្រី​បានលើកឡើង​ចង្អុល​ចំៗ​ឈ្មោះ​ជន​ទាំង​ពីរ​នាក់​នោះ​អោយដឹងទៀតថា​៖​ទី​មួយ​ឈ្មោះ​លោក ប៊ុត សារ៉េត តួនាទី​ជា​នាយក​ទីចាត់ការ​លទ្ធកម្ម​សាលា​រាជធានី​ភ្នំពេញ និង បុគ្គល​ទី​២ គឺ​លោក វ៉ា សុធា ដែល​តួនាទី​ជា​ប្រធាន​មន្ទី​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ របស់​សាលា​រាជធានី​ភ្នំពេញ ហើយ​ដែល​គាត់​កាន់​អំណាច​ប្រព្រឹត្ត​អំពើ​ពុករលួយ​ដុះ​ស្លែ​ជិះសេះ​លែងដៃ​មក​ទល់​ថ្ងៃនេះ​ពឹត​ជា​មិនធម្មតា​មែន ។​បានន័យថា​ក្ដោប​អំណាច​យ៉ាង​មូល​លើ​ដៃ  (​បន្ទាប់ពី​លោក កែប ជុតិមា ចូលនិវត្តន៍​)​។​​បច្ចុប្បន្ន​ដោយសារ​តែ​អំណាច​កេងប្រវ័ញ្ច​ស៊ី​ឡាក​ពីលើ​ជំនាញ​លទ្ធកម្ម​សព្វសារពើ​របស់​សាលា​រាជធានី​ទើប​ធ្វើអោយ​លោក​ប្រធាន​ទាំង​ទ្វេរ គ្រប់ទឹក​ត្រូវប៉ាន ធ្វើ​មានបាន​មិន​ធម្មតា សល់ លុយ ឡាន ដី​ឡូ ភូមិគ្រឹះ វិ​ល្លារ ដុល្លារ​គីបៗ រហូត​គាត់​ក្លាយទៅជា អ្នក​មាន​ទ្រព្យសម្បត្តិ យ៉ាង​ស្ដុកស្ដម្ភ​មហាសាល  ហ៊ឺហារ​មិន​ចាញ់​ឧត្តមមន្ត្រី ឧ​កញ្ញ៉ា និង អភិបាលក្រុង​មុនៗ​ចាស់​ថ្មី​ក្នុង​សាលា​រាជធានី​ភ្នំពេញ ប៉ុន្មាន​នោះទេ ។​
 
​ជាងនេះទៅទៀត បើ​តាម​ប្រភព​បានឲ្យដឹង​ទៀត​ថា ៖ លេស​ពី​ក្រោម​អំណាច​របស់​លោក ប៊ុត សារ៉េត ជា​នាយក​ទីចាត់ការ​លទ្ធកម្ម  សាលា​រាជធានី​ភ្នំពេញ និង ជា​ដៃគូរ​ស្និទ្ធ​លោក វ៉ា សុធា ជា​ប្រធាន​មន្ទី​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ សាលា​រាជធានី​ភ្នំពេញ​នោះ តែងតែ​បាន​ឃុប​ឃឹត​គ្នា​ប្រើល្បិច​កិបកេង ដក​យក​ផលប្រយោជន៍ ទៅ​តាម​ជំនាញ​រៀងៗ​ខ្លួន ពី​គម្រោង​សាងសង់​រចនាសម្ព័ន្ធ​ក្នុង​ក្រុង​តាម​ខ័ណ្ឌ​នានា  លូ​ប្ប៊ី​កេង​ប្រវ័ញ្ចយក​ថវិកា​របស់​រដ្ឋ ដូចជា ការស្ថាបនា​សួនច្បារ ការដាក់​លូ និង​ការជួសជុល ស្ថាបនា​ផ្លូវ​ថ្នល់ ស្ពាន ផ្លូវលំ​ក្រវ៉ាត់​ក្រុង​ជាដើម​។ ហើយ​ក្រៅពី​នោះ នូវមាន​អំពើពុករលួយ​ពី​ការរៀបចំ កែរ​លំអរ អំពូល​ភ្លើង​… ជាដើម ។​ល​។ និង ។​ល​។ ហើយ ដែល​ទង្វើ​ពុករលួយ​ទាំងនេះ គឺ​វា​បាន​ដើរ ផ្ទុយ​ពី​គោលការណ៍​កំណែរ​ទម្រង់​ពន្ធ​របស់​រាជរដ្ឋាភិបាល ក៏ដូចជា​គោល​កាណ៏​របស់​សាលា​រាជធានី​ភ្នំពេញ​យ៉ាង​ពេញបន្ទុក​ដែល​បញ្ហា​នេះ​មិនគួរ​បើ​អភិ​​បាល​រាជធានី ភ្នំពេញ ដែល​នៅ​មាន​អំណាច​បច្ចុ​ប្ប​មើល​រំលង​ពី​ទង្វើ​អសមត្ថភាព​របស់​បុគ្គ​ល​ទាំង​ពីរ​នោះ​ទេ !  ។​
 
​ប្រភព​មន្ត្រី​មួយចំនួន បាន​និយាយ​រិះគន់​ទៀតថា​៖ លោក ប៉ា សុជាតិ​វង្ស មិន​ត្រឹមតែ មិន​ហ៊ាន​ប៉ះពាល់ ដល់​មន្ត្រីៗ​ទាំង ២​នាក់ នោះ​ប៉ុណ្ណោះ​ទេ​… គាត់​ថែម​ទាំង​បិទ​ភ្នែក បិទ​ត្រចៀក បិទមាត់​…  ធ្វើ​មិន​ឃើញ មិនដឹង មិនឮ ទៀតផង ដែល​គេ​ពុំ​ដឹង​ថា​៖​តើ​ខ្នងបង្អែក​គាត់​នូវ​ពីក្រោយ​នោះ​ប៉ុណ្ណា​ទេ​ទើបបានជា​គាត់​អាច​នៅ​បន្ត​ក្រាញ​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​មកទល់​ម៉ោង​នេះ​យ៉ាង​ស្ថិតស្ថេរ​នោះ​។​​ប្រភព​ក្រុមមន្ត្រីៗ​ខ្លះ បាន​និយាយទៀតថា​៖ បើសិនជា​មាន​ការ ផ្លាស់ប្ដូរ​តំណែង អភិបាល​រាជធានី​ភ្នំពេញ ក្នុង​ពេល​ឆាប់ៗ​នេះ​មែន​នោះ​ក៏​… សូម​លោក​អភិបាល​ថ្មី គួរតែ​ពិនិត្យ​ដក​មន្ត្រីៗ​ពុករលួយ​ទាំង ២​នាក់​នោះ​ផង ដើម្បី​កុំឲ្យ​ខូច​ឈ្មោះ ដល់​លោក​អភិបាល​ថ្មី ។

ព័ត៌មានសំខាន់ៗ

ថ្ងៃទី ២២ ខែ មករាឆ្នាំ ២០១៨​​ ម៉ោង 13:06 នាទី( ចំនួនអ្នកមើល 571 នាក់)

នាងសុខុម មេគយច្រកបាក់ដៃ កំពុងតែល្បីល្បាញ រឿងអំពើពុករលួយ ពេញបន្ទុក (ដោយ kohpichTVonline)
ខេត្តតាកែវ ៖ យោងតាមប្រភពព័ត៌មានពីមន្ត្រីភ្នាក់ងារ គយនៅខេត្តតាកែវ មួយចំនួន បានអំពាវឲ្យលោកអូនព័ន្ធមុនីរ័ត្ន........... អានបន្ត

ថ្ងៃទី ២១ ខែ មករាឆ្នាំ ២០១៨​​ ម៉ោង 20:41 នាទី( ចំនួនអ្នកមើល 637 នាក់)

មន្ត្រីនគរបាលនៃស្នងកាដ្ឋាននគរបាលខេត្តតាកែវ បានទម្លាយភាពមិនប្រក្រតី លោកឃី វណ្ណា ទាក់ទងនិងករណី ជំរិតទាលុយថ្លៃឡើងស័ក្កិ??? (ដោយ កោះពេជ្រ)
ខេត្តតាកែវ ៖ កាលពីពេលថ្មីៗកន្លងទៅនេះ មន្ត្រីនគរបាលនៃស្នងការដ្ឋានខេត្តតាកែវ បានស្នើឲ្យលោកសុខសំណាង................ អានបន្ត

ថ្ងៃទី ១៣ ខែ មករាឆ្នាំ ២០១៨​​ ម៉ោង 19:47 នាទី( ចំនួនអ្នកមើល 656 នាក់)

បែកធ្លាយទៀតហើយ ពីករណីលោកទុំណូ បានប្រើប្រាស់ទឹកលុយរាប់ម៉ឺនដុល្លារ ក្នុងការឡើងកាន់តំណែង ជាប្រធានសាខាគយនិងរដ្ឋករ ខេត្តព្រះសីហនុ (ដោយ កោះពេជ្រ)
ខេត្តព្រះសីហនុ ៖ កាលពីថ្ងៃទី៩ខែតុលាឆ្នាំ២0១៦ រាជរដ្ឋាភិបាល បានចេញសេចក្តីសម្រេច បង្កើតក្រុមការងារថ្នាក់ជាតិ............. អានបន្ត

ថ្ងៃទី ០៩ ខែ ឧសភាឆ្នាំ ២០១៧​​ ម៉ោង 06:15 នាទី( ចំនួនអ្នកមើល 1806 នាក់)

លោក​ប្រធាន ប៊ុត សារ៉េត និង វ៉ា សុធា ជិះសេះ​លែងដៃ​ប្រព្រឹត្ត​អំពើ​ពុករលួយ យ៉ាង​ពេញបន្ទុក (ដោយ kopichTV)
រាជធានី​ភ្នំពេញ​៖ ថ្មីៗ​រយៈពេល​ប៉ុន្មាន​ខែ ចុង​ក្រោយ​មក​នេះ នៅតែ​មាន​លេចឮ ព័ត៌មាន​ដដែលៗ ស្ដីពី​គម្រោង​ផ្លាស់ប្ដូរ ........... អានបន្ត

ថ្ងៃទី ២០ ខែ មេសាឆ្នាំ ២០១៧​​ ម៉ោង 03:54 នាទី( ចំនួនអ្នកមើល 687 នាក់)

តើ លោកណូន ង៉ែត មេគយច្រកទ្វាដំបន់អូរអន្លក់ គាត់កំពុងតែត្រូវប៉ាន់ ជាមួយនិងក្រុមឈ្មួញ ក្នុងមួយខែៗប៉ុន្មានម៉ឺនដុល្លារ (ដោយ kopichTV)
ខេត្គបាត់ដំបង៖មកទល់និងពេលនេះ តើ​លោក​ណូន ង៉ែត មេ​គយ​ច្រកទ្វារ​តំបន់​អូរ​អន្លក់ គាត់​កំពុងតែត្រូវប៉ាន់​ជាមួយនិង​ក្រុម...... អានបន្ត

ថ្ងៃទី ១១ ខែ មេសាឆ្នាំ ២០១៧​​ ម៉ោង 05:54 នាទី( ចំនួនអ្នកមើល 674 នាក់)

លោក គុណញឹម ជា​អគ្គនាយក​គយ​កំពុង​តែល្បីឈ្មោះ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​ លោកនាយករដ្ឋមន្ត្រី ហ៊ុនសែនគួរពិនិត្យមើលជាបន្ទាន់ (ដោយ kopichTV)
ភ្នំពេញ៖ ប្រភពពីមន្ត្រីគយនៅក្នុងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានឲ្យដឹងថា ចាប់តាំងពីចូលកាន់តំណែងជាអគ្គនាយក....... អានបន្ត

ថ្ងៃទី ២៣ ខែ មីនាឆ្នាំ ២០១៧​​ ម៉ោង 17:45 នាទី( ចំនួនអ្នកមើល 614 នាក់)

លោក ថង សាវុន បើកដៃអោយ ឧកញ៉ា ទ្រីភាព និងបក្សពួក ប្រព្រឹត្ត បទល្មើសព្រៃឈើយ៉ាងអនធិបតេយ្យ នៅក្នុងខេត្តរតនគរី (ដោយ កោះពេជ្រ)
ខេត្តរតនគិរី ៖ ក្រុមហ៊ុន ទ្រី ភាព ជាក្រុមហ៊ុន មួយដ៍ធំ ល្បីខាងប្រមូលទិញឈើ នៅស្រុកខ្មែរ ធ្វើជំនួញទៅប្រទេសក្រៅ ....... អានបន្ត

ថ្ងៃទី ១៧ ខែ កុម្ភៈឆ្នាំ ២០១៧​​ ម៉ោង 07:19 នាទី( ចំនួនអ្នកមើល 912 នាក់)

លោកឆែសុធា អាង​ខ្លួន​ជា​មេ​សាខាគយ​ខេត្ត​បន្ទាយមានជ័យ​ប្រព្រឹត្ត​អំពើ​ពុករលួយ​តាំងពី​ចូលកាន់​តំណែង​យ៉ាង​ពេញបន្ទុក​ (ដោយ កោះពេជ្រ)
បន្ទាយមានជ័យ៖ តាម​ប្រភព​ព័ត​មាន​ពី​អ្នក​រត់​តាក់ស៊ី​និង​អ្នកបើក​រថយន្ត​ឈ្នួល​ដឹកជញ្ជូន​ទំនិញ​ពី​ច្រក​ប៉ោយ​ប៉ែត ........ អានបន្ត

ថ្ងៃទី ០៧ ខែ កុម្ភៈឆ្នាំ ២០១៧​​ ម៉ោង 23:18 នាទី( ចំនួនអ្នកមើល 846 នាក់)

លោក{សុងម៉ាឡៃ} មេគយច្រកទ្វាបន្ទាយចក្រី កំពុងតែជញ្ជក់ឈាមប្រជាពលរដ្ឋ ដឹកកសិផល ​ (ដោយ កោះពេជ្រ)
ខេត្តព្រៃវែង ៖ ដោយសារ​តែមាន​សកម្មភាព​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ក៏​ខ្លាំង ហើយក៌មាន​ការ​លួច​ផ្សំ​បន្លំ​ថែម​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ​......... អានបន្ត

ថ្ងៃទី ៣០ ខែ មករាឆ្នាំ ២០១៧​​ ម៉ោង 20:10 នាទី( ចំនួនអ្នកមើល 714 នាក់)

លក់ដីអចលនៈទ្រព្យស្នងការនគរបាលជាតិពុះជាឡូត៍លក់.មួយក្បាច់នេះលោកឧត្ដមសេនីយ៍. អាត់ខែម.ចំនេញបក់ក្ដោង (ដោយ កោះពេជ្រ)
ខេត្តកំពង់ឆ្នាំង៖មន្ត្រីនគរបាលតូចតាចដែលលក្ខណសូមមិនបញ្ចេញឈ្មោះលួចខ្សឹបប្រាប់ថាលោកឧត្ដម....... អានបន្ត

ថ្ងៃទី ២៩ ខែ មករាឆ្នាំ ២០១៧​​ ម៉ោង 21:50 នាទី( ចំនួនអ្នកមើល 776 នាក់)

មេប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ អូរយ៉ាដាវ លោក អ៊ី ចំរើន ដោយអាងខ្នង នាយឧត្តមសេនីយ៏ សុខ ផល បានកំពុងឃុបឃិតជាមួយឈ្មួញដឹកជញ្ជូនឈើចេញទៅលក់នៅវៀតណាម យ៉ាងពេញបន្ទុក! (ដោយ កោះពេជ្រ)
រតនគិរី៖តាមប្រជាពលរដ្ឋដែលរស់នៅឯខេត្តរតនគិរីនិងអ្នកសារព័ត៌ប្រចាំការនៅទីនោះបានប្រាប់ថា?ដោយមានការ បើក​ដៃពី............ អានបន្ត

ថ្ងៃទី ២៩ ខែ មករាឆ្នាំ ២០១៧​​ ម៉ោង 20:19 នាទី( ចំនួនអ្នកមើល 836 នាក់)

លោក{ខាត់ សារ៉ាត់} អាងខ្នង លោកឧបនាយករដ្ឋមន្ត្រី{ស ខេង }បើកដៃ ឲ្យបក្សពួករបស់ខ្លួនជាន់កប្រជាពលរដ្ឋ លោក {សុខ ផល }មិនគួរមើលរំលង (ដោយ កោះពេជ្រ)
ស្វាយរៀង៖ ​លោក{ខាត់ សារ៉ាត់} ដែលសាធារណះជនទូទៅ បានស្គាល់យ៉ាងច្បាស់ ថាជាកូនជឹងរបស់លោក {សុខ ផល} ............ អានបន្ត

ថ្ងៃទី ២៨ ខែ មករាឆ្នាំ ២០១៧​​ ម៉ោង 03:52 នាទី( ចំនួនអ្នកមើល 758 នាក់)

មេឈ្មួញ {ធីបាញ់} ដឹកឈើឆ្លងកាត់ខេត្តចំនួន៥ចៅហ្វាយខេត្តទាំងនោះមិនខ្ចីបើកភ្នែកមើលតាមបទបញ្ជារបស់ លោកនាយករដ្ឋមន្ត្រីហ៊ុនសែន (ដោយ កោះពេជ្រ)
អានបន្ត

ថ្ងៃទី ២១ ខែ មករាឆ្នាំ ២០១៧​​ ម៉ោង 06:41 នាទី( ចំនួនអ្នកមើល 682 នាក់)

លោក ស្វាយ សំអ៊ាង ចៅហ្វាយខេត្តមណ្ឌលគិរីបើកដៃឲ្យ មេឈ្មួញ តុប វីរិដា ដឹកជញ្ជូនឈើ ផ្គើននិងបទបញ្ជារបស់លោកហ៊ុនសែន (ដោយ កោះពេជ្រ)
អានបន្ត

ថ្ងៃទី ០៦ ខែ មករាឆ្នាំ ២០១៧​​ ម៉ោង 05:38 នាទី( ចំនួនអ្នកមើល 679 នាក់)

មេគយច្រកទន្លេចាម ឃុបឃិតជាមួយឈ្មួញ នាំឈើចេញទៅស្រុកយួនតែលោកគុណ ញឹក និងលោក អូន ព័ន្ធមុនីរ័ត្ននៅសំងំស្ងៀមឈឹង (ដោយ កោះពេជ្រ)
អានបន្ត

ថ្ងៃទី ១៩ ខែ ធ្នូឆ្នាំ ២០១៦​​ ម៉ោង 22:55 នាទី( ចំនួនអ្នកមើល 658 នាក់)

លោក អ៉ី ចំរើន បើកដៃឲ្យត្រកូល{ហ៊ុន} ដឹកឈើខុសច្បាប់ទៅស្រុកយួនទៀតហើយតាមច្រកទ្វាអន្តរជាតិ អូរយ៉ាដាវ (ដោយ កោះពេជ្រ)
អានបន្ត

ថ្ងៃទី ១៣ ខែ ធ្នូឆ្នាំ ២០១៦​​ ម៉ោង 06:53 នាទី( ចំនួនអ្នកមើល 665 នាក់)

លោកឱមយ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការសើុបអង្កេតទៅលើ លោកហេង សំបូរជាបន្ទាន់ទាក់ទងនិងករណីអំពើពិករលួយ (ដោយ កោះពេជ្រ)
អានបន្ត

ថ្ងៃទី ១២ ខែ ធ្នូឆ្នាំ ២០១៦​​ ម៉ោង 22:48 នាទី( ចំនួនអ្នកមើល 979 នាក់)

លោក ម៉ក់ពេជ្ជរិទ្ធ អគ្គនាយកដ្ឋានកាំកុងត្រូល ដុះស្លែរចូលចិត្តធ្វើបុណ្យលាងបាប មិនអនុវត្តន៌តាមតួនាទីរបស់ខ្លួន ទាក់ទងនិងចំណីអាហារខូចគុណភាព (ដោយ កោះពេជ្រ)
អានបន្ត

ថ្ងៃទី ០១ ខែ ធ្នូឆ្នាំ ២០១៦​​ ម៉ោង 22:17 នាទី( ចំនួនអ្នកមើល 636 នាក់)

លោក{ខាត់ សារ៉ាត់} មេប៉ូលិសអន្តោប្រវេសន៌ច្រកទ្វាអន្តរជាតិក្រុងបាវិតធំក្លិនមិនស៊ូវស្រួលទាក់ទងនិងករណីអំពើពុករលួយ? (ដោយ កោះពេជ្រ)
អានបន្ត

ថ្ងៃទី ៣០ ខែ វិច្ឆិការឆ្នាំ ២០១៦​​ ម៉ោង 02:29 នាទី( ចំនួនអ្នកមើល 836 នាក់)

មេឈ្មួញ{ទៀវិចិត្រ}អាងអំណាចរបស់លោក{ទៀបាញ់} នាំចូលប្រេងគេចពន្ធយ៉ាងសកម្មកក្រើកពេញ ខេត្តព្រះសីហនុ និងបណ្តាញប្រពន្ធ័ផ្សព្វផ្សយ (ដោយ កោះពេជ្រ)
អានបន្ត

ថ្ងៃទី ២៨ ខែ តុលាឆ្នាំ ២០១៦​​ ម៉ោង 20:27 នាទី( ចំនួនអ្នកមើល 654 នាក់)

ឧកញ៉ាសាលាង កំពុងតែធ្វើឲ្យគណះបក្សប្រជាជនកម្ពុេជាធ្លាក់ទឹកហើយដោយសារតែបញ្ហាវិវាទផ្សារបាលុងជាមួយនិងអាជីវករ (ដោយ កោះពេជ្រ)
អានបន្ត

ថ្ងៃទី ២២ ខែ តុលាឆ្នាំ ២០១៦​​ ម៉ោង 02:03 នាទី( ចំនួនអ្នកមើល 553 នាក់)

អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុក្រសួងសង្គមកិច្ច លោកសួងម៉េងឡុង ធំក្លិនមិនស៊ូវល្អ (ដោយ កោះពេជ្រ)
អានបន្ត

ថ្ងៃទី ១២ ខែ តុលាឆ្នាំ ២០១៦​​ ម៉ោង 20:06 នាទី( ចំនួនអ្នកមើល 515 នាក់)

បែកធ្លាយព័ត៌មានយាយព្រឿងនិងបក្សពួកលើកគ្នាមករំដោះឈើដែលប៉េអឹមចាប់យកមករក្សាទុកនៅក្នុងបរវេណរដ្ឋបាលព្រៃឈើសង្កាត់អូរពងមាន់ (ដោយ កោះពេជ្រ)
អានបន្ត

ថ្ងៃទី ០៥ ខែ តុលាឆ្នាំ ២០១៦​​ ម៉ោង 05:18 នាទី( ចំនួនអ្នកមើល 580 នាក់)

មានការបែកធ្លាយព័ត៏មានទាក់ទងនិងអគ្គស្នងការរងនគរបាលជាតិម្នាក់ជាខ្នងបង្អែករបស់យាយប្រហិតនាំចូលចំណីអាហារខូចគុណភាពមកក្នុងប្រទេសកម្ពុជា (ដោយ កោះពេជ្រ)
អានបន្ត

ថ្ងៃទី ២២ ខែ កញ្ញាឆ្នាំ ២០១៦​​ ម៉ោង 23:06 នាទី( ចំនួនអ្នកមើល 548 នាក់)

បែកធ្លាយព័ត៏មានលោកម៉ក់ពេជ្ជរិទ្ធអគ្គនាយកអគ្គនាយដ្ឋានកាំកុងត្រូលដុះស្លែរធ្វើបុណ្យលាងបាបខណះពេលដែលមិនអនុញ្ញាតតាមតួនាទី (ដោយ កោះពេជ្រ)
អានបន្ត

ថ្ងៃទី ០៣ ខែ កញ្ញាឆ្នាំ ២០១៦​​ ម៉ោង 01:50 នាទី( ចំនួនអ្នកមើល 569 នាក់)

តើលោកជាសុផារ៉ាសំងំស្ងាត់ឈឹងរឿងអឹមឈុនលឹមតែងតាំលោកប្រាក់ប៉ូលីជាប្រធានមន្ទីរៀបចំដែនដីខេត្តបន្ទាយមានជ័យ (ដោយ កោះពេជ្រ)
អានបន្ត

ថ្ងៃទី ២៤ ខែ សីហាឆ្នាំ ២០១៦​​ ម៉ោង 05:42 នាទី( ចំនួនអ្នកមើល 558 នាក់)

លោកសាំពិសិដ្ឋមានការពាក់ព័ន្ធអំពើពុករលួយជាមួយនិងឧកញ៉ាឃុនសៀទាក់ទងនិងអង្គភាពមន្ទីសាធារណះការនឹងដឹកជញ្ជូនរាជធានីភ្នំពេញ (ដោយ សាន់ដេ)
អានបន្ត

ថ្ងៃទី ១៩ ខែ សីហាឆ្នាំ ២០១៦​​ ម៉ោង 19:49 នាទី( ចំនួនអ្នកមើល 539 នាក់)

លោកស៊ុយសែម នៅតែបន្តបើកដៃអោយ លោកហ៊ីបាវីមេកំពុងផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនបានដេញថ្លៃ (ដោយ សាន់ដេ)
អានបន្ត