ទំនាក់ទំនងផ្សាយពាណិជ្ជកម្មតាមរយះលេខទូរស័ព្ទ(0885556800/087222800
លោក គុណញឹម ជា​អគ្គនាយក​គយ​កំពុង​តែល្បីឈ្មោះ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​ លោកនាយករដ្ឋមន្ត្រី ហ៊ុនសែនគួរពិនិត្យមើលជាបន្ទាន់ ​ (ចំនួនអ្នកមើល 654នាក់)
ថ្ងៃទី ១១ ខែ មេសាឆ្នាំ ២០១៧​​ ម៉ោង 05:54 នាទី ដោយ kopichTV


 
 
ភ្នំពេញ៖  ប្រភពពីមន្ត្រីគយនៅក្នុងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានឲ្យដឹងថា ចាប់តាំងពីចូលកាន់តំណែងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ជំនួសលោក ប៉ែន ស៊ីម៉ន រួចមកលោក គុណ ញឹម កំពុងប្រព្រឹត្តអំពើពុករលួយប្រមូលផលប្រយោជន៍ តាមគ្រប់រូបភាព។ ជាក់ស្ដែងជារៀងរាល់ដើមខែ លោក គុណ ញឹម តែងបើកកិច្ចប្រជុំដើម្បីត្រួតពិនិត្យការងាររបស់ប្រធានប៉ុស្តិ៍ និងប្រធានស្នាក់ការគយក្នុងការប្រមូលពន្ធ ហើយក៏ជាពេលវេលាដែលលោក គុណ ញឹម ប្រមូលផលប្រយោជន៍ពីប្រធានប៉ុស្តិ៍ ប្រធានស្នាក់ការ និងប្រធានការិយាល័យគយ យកទៅធ្វើមានធ្វើបានផ្ទាល់ខ្លួនយ៉ាងសប្បាយដែរ។
 
ប្រភពបានឲ្យដឹងទៀតថា កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៥ ក្រោយកិច្ចប្រជុំប្រចាំខែ លោក គុណ ញឹម ទទួលស្រោមសំបុត្រពីមេគយ គ្រប់ច្រកគ្រប់ប៉ុស្តិ៍ មិនតិចជាង១០ម៉ឺនដុល្លារនោះទេ គឺមេគយតាមប៉ុស្តិ៍បង់លុយតាមតូចតាមធំ តាមតិចតាមច្រើនចាប់ពី១០០០ដល់៥០០០ឬ១០០០០ដុល្លារអាមេរិក ក្នុងម្នាក់ៗ។ បើមេគយច្រកណាមិនសូវមានរឿងអាស្រូវទេនោះ គឺបង់លុយធម្មតាដូចអ្វីដែលធ្លាប់ធ្វើជារៀងរាល់ខែ ប៉ុន្តែបើមានកំហុសហើយត្រូវសារព័ត៌មានចុះផ្សាយ គឺត្រូវដាក់លុយក្នុងស្រោមសំបុត្រក្រាស់ជាងមុន។ មានន័យថាលោក គុណ ញឹម ប្រព្រឹត្តអំពើពុករលួយខ្លាំងជាងលោក ប៉ែន ស៊ីម៉ន ដល់ទៅ៣ដង ដូច្នេះលោក ឱម យ៉ិនទៀង ដែលជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយត្រូវចាត់វិធានការស៊ើបអង្កេតជាបន្ទាន់។
 
ប្រភពពីឈ្មួញ ម្ចាស់ក្រុមហ៊ុន និងឧកញ៉ាមួយចំនួន បានបង្ហើបឲ្យដឹងថា ក្រោយពេលលោក គុណ ញឹម ក្លាយជាអគ្គនាយកគយ ពួកគេធ្លាប់ចូលទៅជួបលោក គុណ ញឹម ដើម្បីសុំទំនាក់ទំនងសម្រួលដល់ការងាររកស៊ី ដូចអ្វីដែលធ្លាប់ធ្វើជាមួយលោក ប៉ែន ស៊ីម៉ន។ កន្លងមកពួកគេធ្លាប់ដាក់ស្រោមសំបុត្រឲ្យលោក ប៉ែន ស៊ីម៉ន ត្រឹម៣០០០ទៅ៥០០០ដុល្លារ ប៉ុន្តែសម័យលោក គុណ ញឹម ត្រូវចំណាយពី១០០០០ទៅ២០០០០ដុល្លារ ឯណោះ។ បញ្ហានេះធ្វើឲ្យឈ្មួញ ម្ចាស់ក្រុមហ៊ុន និងឧកញ៉ាមួយចំនួន កំពុងប្រឈមនឹងការលំបាកយ៉ាងខ្លាំង ព្រោះត្រូវចំណាយច្រើនសម្រាប់លោក គុណ ញឹម ដែលជាអគ្គនាយកគយថ្មីដែលកំពុងខំប្រឹងប្រមូលផលប្រយោជន៍។
 
ប្រភពពីមន្ត្រីគយមួយចំនួនបានឲ្យដឹងថា ក្នុងការផ្លាស់ប្ដូរតំណែងមេគយតាមប៉ុស្តិ៍ និងតាមច្រកនានា កាលពីពេលថ្មីៗកន្លងទៅនេះ លោក គុណ ញឹម ទទួលបានផលប្រយោជន៍មិនតិចនោះទេ ហើយប្រពន្ធលោក គុណ ញឹម កំពុងលូកដៃចូលកិច្ចការប្ដីយ៉ាងគឃ្លើនបំផុត។ មន្ត្រីគយណាដែលចង់ទៅកាន់ប៉ុស្តិ៍ល្អរកចំណូលបានច្រើន គឺត្រូវទំនាក់ទំនងជាមួយប្រពន្ធលោក គុណ ញឹម ប្រាកដជាបានសម្រេច ព្រោះលោក គុណ ញឹម ធ្វើតាមតែប្រពន្ធរបស់ខ្លួនបង្វិលឆ្វេងស្ដាំ ដូចមេអាប៉ោង។ ហេតុនេះហើយ ទើបមេគយតាមប៉ុស្តិ៍មួយចំនួនពេលទៅកន្លែងថ្មីភ្លាមចាប់ផ្ដើមប្រព្រឹត្តអំពើពុករលួយ គៀបសង្កត់កូនចៅក្រោមឱវាទយ៉ាងទទឹងទិស ដើម្បីស្រង់ដើមទប់ទល់នឹងការចំណាចទៅលើលោក គុណ ញឹម និងប្រពន្ធរបស់គាត់។ ករណីនេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គួរពិនិត្យជាបន្ទាន់ផងដែរ ជាពិសេសអង្គភាពប្រឆាំងអំពើពុករលួយរបស់លោក ឱម យ៉ិនទៀង មិនត្រូវទុកឲ្យលោក គុណ ញឹម និងប្រពន្ធប្រព្រឹត្តអំពើពុករលួយស៊ីជ្រៅដល់ឆ្អឹងនោះទេ៕

ព័ត៌មានសំខាន់ៗ

ថ្ងៃទី ២២ ខែ មករាឆ្នាំ ២០១៨​​ ម៉ោង 13:06 នាទី( ចំនួនអ្នកមើល 549 នាក់)

នាងសុខុម មេគយច្រកបាក់ដៃ កំពុងតែល្បីល្បាញ រឿងអំពើពុករលួយ ពេញបន្ទុក (ដោយ kohpichTVonline)
ខេត្តតាកែវ ៖ យោងតាមប្រភពព័ត៌មានពីមន្ត្រីភ្នាក់ងារ គយនៅខេត្តតាកែវ មួយចំនួន បានអំពាវឲ្យលោកអូនព័ន្ធមុនីរ័ត្ន........... អានបន្ត

ថ្ងៃទី ២១ ខែ មករាឆ្នាំ ២០១៨​​ ម៉ោង 20:41 នាទី( ចំនួនអ្នកមើល 624 នាក់)

មន្ត្រីនគរបាលនៃស្នងកាដ្ឋាននគរបាលខេត្តតាកែវ បានទម្លាយភាពមិនប្រក្រតី លោកឃី វណ្ណា ទាក់ទងនិងករណី ជំរិតទាលុយថ្លៃឡើងស័ក្កិ??? (ដោយ កោះពេជ្រ)
ខេត្តតាកែវ ៖ កាលពីពេលថ្មីៗកន្លងទៅនេះ មន្ត្រីនគរបាលនៃស្នងការដ្ឋានខេត្តតាកែវ បានស្នើឲ្យលោកសុខសំណាង................ អានបន្ត

ថ្ងៃទី ១៣ ខែ មករាឆ្នាំ ២០១៨​​ ម៉ោង 19:47 នាទី( ចំនួនអ្នកមើល 640 នាក់)

បែកធ្លាយទៀតហើយ ពីករណីលោកទុំណូ បានប្រើប្រាស់ទឹកលុយរាប់ម៉ឺនដុល្លារ ក្នុងការឡើងកាន់តំណែង ជាប្រធានសាខាគយនិងរដ្ឋករ ខេត្តព្រះសីហនុ (ដោយ កោះពេជ្រ)
ខេត្តព្រះសីហនុ ៖ កាលពីថ្ងៃទី៩ខែតុលាឆ្នាំ២0១៦ រាជរដ្ឋាភិបាល បានចេញសេចក្តីសម្រេច បង្កើតក្រុមការងារថ្នាក់ជាតិ............. អានបន្ត

ថ្ងៃទី ០៩ ខែ ឧសភាឆ្នាំ ២០១៧​​ ម៉ោង 06:15 នាទី( ចំនួនអ្នកមើល 1795 នាក់)

លោក​ប្រធាន ប៊ុត សារ៉េត និង វ៉ា សុធា ជិះសេះ​លែងដៃ​ប្រព្រឹត្ត​អំពើ​ពុករលួយ យ៉ាង​ពេញបន្ទុក (ដោយ kopichTV)
រាជធានី​ភ្នំពេញ​៖ ថ្មីៗ​រយៈពេល​ប៉ុន្មាន​ខែ ចុង​ក្រោយ​មក​នេះ នៅតែ​មាន​លេចឮ ព័ត៌មាន​ដដែលៗ ស្ដីពី​គម្រោង​ផ្លាស់ប្ដូរ ........... អានបន្ត

ថ្ងៃទី ២០ ខែ មេសាឆ្នាំ ២០១៧​​ ម៉ោង 03:54 នាទី( ចំនួនអ្នកមើល 664 នាក់)

តើ លោកណូន ង៉ែត មេគយច្រកទ្វាដំបន់អូរអន្លក់ គាត់កំពុងតែត្រូវប៉ាន់ ជាមួយនិងក្រុមឈ្មួញ ក្នុងមួយខែៗប៉ុន្មានម៉ឺនដុល្លារ (ដោយ kopichTV)
ខេត្គបាត់ដំបង៖មកទល់និងពេលនេះ តើ​លោក​ណូន ង៉ែត មេ​គយ​ច្រកទ្វារ​តំបន់​អូរ​អន្លក់ គាត់​កំពុងតែត្រូវប៉ាន់​ជាមួយនិង​ក្រុម...... អានបន្ត

ថ្ងៃទី ១១ ខែ មេសាឆ្នាំ ២០១៧​​ ម៉ោង 05:54 នាទី( ចំនួនអ្នកមើល 654 នាក់)

លោក គុណញឹម ជា​អគ្គនាយក​គយ​កំពុង​តែល្បីឈ្មោះ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​ លោកនាយករដ្ឋមន្ត្រី ហ៊ុនសែនគួរពិនិត្យមើលជាបន្ទាន់ (ដោយ kopichTV)
ភ្នំពេញ៖ ប្រភពពីមន្ត្រីគយនៅក្នុងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានឲ្យដឹងថា ចាប់តាំងពីចូលកាន់តំណែងជាអគ្គនាយក....... អានបន្ត

ថ្ងៃទី ២៣ ខែ មីនាឆ្នាំ ២០១៧​​ ម៉ោង 17:45 នាទី( ចំនួនអ្នកមើល 597 នាក់)

លោក ថង សាវុន បើកដៃអោយ ឧកញ៉ា ទ្រីភាព និងបក្សពួក ប្រព្រឹត្ត បទល្មើសព្រៃឈើយ៉ាងអនធិបតេយ្យ នៅក្នុងខេត្តរតនគរី (ដោយ កោះពេជ្រ)
ខេត្តរតនគិរី ៖ ក្រុមហ៊ុន ទ្រី ភាព ជាក្រុមហ៊ុន មួយដ៍ធំ ល្បីខាងប្រមូលទិញឈើ នៅស្រុកខ្មែរ ធ្វើជំនួញទៅប្រទេសក្រៅ ....... អានបន្ត

ថ្ងៃទី ១៧ ខែ កុម្ភៈឆ្នាំ ២០១៧​​ ម៉ោង 07:19 នាទី( ចំនួនអ្នកមើល 898 នាក់)

លោកឆែសុធា អាង​ខ្លួន​ជា​មេ​សាខាគយ​ខេត្ត​បន្ទាយមានជ័យ​ប្រព្រឹត្ត​អំពើ​ពុករលួយ​តាំងពី​ចូលកាន់​តំណែង​យ៉ាង​ពេញបន្ទុក​ (ដោយ កោះពេជ្រ)
បន្ទាយមានជ័យ៖ តាម​ប្រភព​ព័ត​មាន​ពី​អ្នក​រត់​តាក់ស៊ី​និង​អ្នកបើក​រថយន្ត​ឈ្នួល​ដឹកជញ្ជូន​ទំនិញ​ពី​ច្រក​ប៉ោយ​ប៉ែត ........ អានបន្ត

ថ្ងៃទី ០៧ ខែ កុម្ភៈឆ្នាំ ២០១៧​​ ម៉ោង 23:18 នាទី( ចំនួនអ្នកមើល 828 នាក់)

លោក{សុងម៉ាឡៃ} មេគយច្រកទ្វាបន្ទាយចក្រី កំពុងតែជញ្ជក់ឈាមប្រជាពលរដ្ឋ ដឹកកសិផល ​ (ដោយ កោះពេជ្រ)
ខេត្តព្រៃវែង ៖ ដោយសារ​តែមាន​សកម្មភាព​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ក៏​ខ្លាំង ហើយក៌មាន​ការ​លួច​ផ្សំ​បន្លំ​ថែម​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ​......... អានបន្ត

ថ្ងៃទី ៣០ ខែ មករាឆ្នាំ ២០១៧​​ ម៉ោង 20:10 នាទី( ចំនួនអ្នកមើល 697 នាក់)

លក់ដីអចលនៈទ្រព្យស្នងការនគរបាលជាតិពុះជាឡូត៍លក់.មួយក្បាច់នេះលោកឧត្ដមសេនីយ៍. អាត់ខែម.ចំនេញបក់ក្ដោង (ដោយ កោះពេជ្រ)
ខេត្តកំពង់ឆ្នាំង៖មន្ត្រីនគរបាលតូចតាចដែលលក្ខណសូមមិនបញ្ចេញឈ្មោះលួចខ្សឹបប្រាប់ថាលោកឧត្ដម....... អានបន្ត

ថ្ងៃទី ២៩ ខែ មករាឆ្នាំ ២០១៧​​ ម៉ោង 21:50 នាទី( ចំនួនអ្នកមើល 756 នាក់)

មេប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ អូរយ៉ាដាវ លោក អ៊ី ចំរើន ដោយអាងខ្នង នាយឧត្តមសេនីយ៏ សុខ ផល បានកំពុងឃុបឃិតជាមួយឈ្មួញដឹកជញ្ជូនឈើចេញទៅលក់នៅវៀតណាម យ៉ាងពេញបន្ទុក! (ដោយ កោះពេជ្រ)
រតនគិរី៖តាមប្រជាពលរដ្ឋដែលរស់នៅឯខេត្តរតនគិរីនិងអ្នកសារព័ត៌ប្រចាំការនៅទីនោះបានប្រាប់ថា?ដោយមានការ បើក​ដៃពី............ អានបន្ត

ថ្ងៃទី ២៩ ខែ មករាឆ្នាំ ២០១៧​​ ម៉ោង 20:19 នាទី( ចំនួនអ្នកមើល 820 នាក់)

លោក{ខាត់ សារ៉ាត់} អាងខ្នង លោកឧបនាយករដ្ឋមន្ត្រី{ស ខេង }បើកដៃ ឲ្យបក្សពួករបស់ខ្លួនជាន់កប្រជាពលរដ្ឋ លោក {សុខ ផល }មិនគួរមើលរំលង (ដោយ កោះពេជ្រ)
ស្វាយរៀង៖ ​លោក{ខាត់ សារ៉ាត់} ដែលសាធារណះជនទូទៅ បានស្គាល់យ៉ាងច្បាស់ ថាជាកូនជឹងរបស់លោក {សុខ ផល} ............ អានបន្ត

ថ្ងៃទី ២៨ ខែ មករាឆ្នាំ ២០១៧​​ ម៉ោង 03:52 នាទី( ចំនួនអ្នកមើល 735 នាក់)

មេឈ្មួញ {ធីបាញ់} ដឹកឈើឆ្លងកាត់ខេត្តចំនួន៥ចៅហ្វាយខេត្តទាំងនោះមិនខ្ចីបើកភ្នែកមើលតាមបទបញ្ជារបស់ លោកនាយករដ្ឋមន្ត្រីហ៊ុនសែន (ដោយ កោះពេជ្រ)
អានបន្ត

ថ្ងៃទី ២១ ខែ មករាឆ្នាំ ២០១៧​​ ម៉ោង 06:41 នាទី( ចំនួនអ្នកមើល 651 នាក់)

លោក ស្វាយ សំអ៊ាង ចៅហ្វាយខេត្តមណ្ឌលគិរីបើកដៃឲ្យ មេឈ្មួញ តុប វីរិដា ដឹកជញ្ជូនឈើ ផ្គើននិងបទបញ្ជារបស់លោកហ៊ុនសែន (ដោយ កោះពេជ្រ)
អានបន្ត

ថ្ងៃទី ០៦ ខែ មករាឆ្នាំ ២០១៧​​ ម៉ោង 05:38 នាទី( ចំនួនអ្នកមើល 660 នាក់)

មេគយច្រកទន្លេចាម ឃុបឃិតជាមួយឈ្មួញ នាំឈើចេញទៅស្រុកយួនតែលោកគុណ ញឹក និងលោក អូន ព័ន្ធមុនីរ័ត្ននៅសំងំស្ងៀមឈឹង (ដោយ កោះពេជ្រ)
អានបន្ត

ថ្ងៃទី ១៩ ខែ ធ្នូឆ្នាំ ២០១៦​​ ម៉ោង 22:55 នាទី( ចំនួនអ្នកមើល 640 នាក់)

លោក អ៉ី ចំរើន បើកដៃឲ្យត្រកូល{ហ៊ុន} ដឹកឈើខុសច្បាប់ទៅស្រុកយួនទៀតហើយតាមច្រកទ្វាអន្តរជាតិ អូរយ៉ាដាវ (ដោយ កោះពេជ្រ)
អានបន្ត

ថ្ងៃទី ១៣ ខែ ធ្នូឆ្នាំ ២០១៦​​ ម៉ោង 06:53 នាទី( ចំនួនអ្នកមើល 646 នាក់)

លោកឱមយ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការសើុបអង្កេតទៅលើ លោកហេង សំបូរជាបន្ទាន់ទាក់ទងនិងករណីអំពើពិករលួយ (ដោយ កោះពេជ្រ)
អានបន្ត

ថ្ងៃទី ១២ ខែ ធ្នូឆ្នាំ ២០១៦​​ ម៉ោង 22:48 នាទី( ចំនួនអ្នកមើល 963 នាក់)

លោក ម៉ក់ពេជ្ជរិទ្ធ អគ្គនាយកដ្ឋានកាំកុងត្រូល ដុះស្លែរចូលចិត្តធ្វើបុណ្យលាងបាប មិនអនុវត្តន៌តាមតួនាទីរបស់ខ្លួន ទាក់ទងនិងចំណីអាហារខូចគុណភាព (ដោយ កោះពេជ្រ)
អានបន្ត

ថ្ងៃទី ០១ ខែ ធ្នូឆ្នាំ ២០១៦​​ ម៉ោង 22:17 នាទី( ចំនួនអ្នកមើល 621 នាក់)

លោក{ខាត់ សារ៉ាត់} មេប៉ូលិសអន្តោប្រវេសន៌ច្រកទ្វាអន្តរជាតិក្រុងបាវិតធំក្លិនមិនស៊ូវស្រួលទាក់ទងនិងករណីអំពើពុករលួយ? (ដោយ កោះពេជ្រ)
អានបន្ត

ថ្ងៃទី ៣០ ខែ វិច្ឆិការឆ្នាំ ២០១៦​​ ម៉ោង 02:29 នាទី( ចំនួនអ្នកមើល 810 នាក់)

មេឈ្មួញ{ទៀវិចិត្រ}អាងអំណាចរបស់លោក{ទៀបាញ់} នាំចូលប្រេងគេចពន្ធយ៉ាងសកម្មកក្រើកពេញ ខេត្តព្រះសីហនុ និងបណ្តាញប្រពន្ធ័ផ្សព្វផ្សយ (ដោយ កោះពេជ្រ)
អានបន្ត

ថ្ងៃទី ២៨ ខែ តុលាឆ្នាំ ២០១៦​​ ម៉ោង 20:27 នាទី( ចំនួនអ្នកមើល 637 នាក់)

ឧកញ៉ាសាលាង កំពុងតែធ្វើឲ្យគណះបក្សប្រជាជនកម្ពុេជាធ្លាក់ទឹកហើយដោយសារតែបញ្ហាវិវាទផ្សារបាលុងជាមួយនិងអាជីវករ (ដោយ កោះពេជ្រ)
អានបន្ត

ថ្ងៃទី ២២ ខែ តុលាឆ្នាំ ២០១៦​​ ម៉ោង 02:03 នាទី( ចំនួនអ្នកមើល 539 នាក់)

អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុក្រសួងសង្គមកិច្ច លោកសួងម៉េងឡុង ធំក្លិនមិនស៊ូវល្អ (ដោយ កោះពេជ្រ)
អានបន្ត

ថ្ងៃទី ១២ ខែ តុលាឆ្នាំ ២០១៦​​ ម៉ោង 20:06 នាទី( ចំនួនអ្នកមើល 505 នាក់)

បែកធ្លាយព័ត៌មានយាយព្រឿងនិងបក្សពួកលើកគ្នាមករំដោះឈើដែលប៉េអឹមចាប់យកមករក្សាទុកនៅក្នុងបរវេណរដ្ឋបាលព្រៃឈើសង្កាត់អូរពងមាន់ (ដោយ កោះពេជ្រ)
អានបន្ត

ថ្ងៃទី ០៥ ខែ តុលាឆ្នាំ ២០១៦​​ ម៉ោង 05:18 នាទី( ចំនួនអ្នកមើល 568 នាក់)

មានការបែកធ្លាយព័ត៏មានទាក់ទងនិងអគ្គស្នងការរងនគរបាលជាតិម្នាក់ជាខ្នងបង្អែករបស់យាយប្រហិតនាំចូលចំណីអាហារខូចគុណភាពមកក្នុងប្រទេសកម្ពុជា (ដោយ កោះពេជ្រ)
អានបន្ត

ថ្ងៃទី ២២ ខែ កញ្ញាឆ្នាំ ២០១៦​​ ម៉ោង 23:06 នាទី( ចំនួនអ្នកមើល 535 នាក់)

បែកធ្លាយព័ត៏មានលោកម៉ក់ពេជ្ជរិទ្ធអគ្គនាយកអគ្គនាយដ្ឋានកាំកុងត្រូលដុះស្លែរធ្វើបុណ្យលាងបាបខណះពេលដែលមិនអនុញ្ញាតតាមតួនាទី (ដោយ កោះពេជ្រ)
អានបន្ត

ថ្ងៃទី ០៣ ខែ កញ្ញាឆ្នាំ ២០១៦​​ ម៉ោង 01:50 នាទី( ចំនួនអ្នកមើល 555 នាក់)

តើលោកជាសុផារ៉ាសំងំស្ងាត់ឈឹងរឿងអឹមឈុនលឹមតែងតាំលោកប្រាក់ប៉ូលីជាប្រធានមន្ទីរៀបចំដែនដីខេត្តបន្ទាយមានជ័យ (ដោយ កោះពេជ្រ)
អានបន្ត

ថ្ងៃទី ២៤ ខែ សីហាឆ្នាំ ២០១៦​​ ម៉ោង 05:42 នាទី( ចំនួនអ្នកមើល 544 នាក់)

លោកសាំពិសិដ្ឋមានការពាក់ព័ន្ធអំពើពុករលួយជាមួយនិងឧកញ៉ាឃុនសៀទាក់ទងនិងអង្គភាពមន្ទីសាធារណះការនឹងដឹកជញ្ជូនរាជធានីភ្នំពេញ (ដោយ សាន់ដេ)
អានបន្ត

ថ្ងៃទី ១៩ ខែ សីហាឆ្នាំ ២០១៦​​ ម៉ោង 19:49 នាទី( ចំនួនអ្នកមើល 526 នាក់)

លោកស៊ុយសែម នៅតែបន្តបើកដៃអោយ លោកហ៊ីបាវីមេកំពុងផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនបានដេញថ្លៃ (ដោយ សាន់ដេ)
អានបន្ត