លក់ដីអចលនៈទ្រព្យស្នងការនគរបាលជាតិពុះជាឡូត៍លក់.មួយក្បាច់នេះលោកឧត្ដមសេនីយ៍. អាត់ខែម.ចំនេញបក់ក្ដោង (ចំនួនអ្នកមើល 1089នាក់)
ខេត្តកំពង់ឆ្នាំង៖មន្ត្រីនគរបាលតូចតាចដែលលក្ខណសូមមិនបញ្ចេញឈ្មោះលួចខ្សឹបប្រាប់ថាលោកឧត្ដមសេនីយ៍ទោ.អាតខែមបច្ចុប្បន្នស្នងការនគរបាលខេត្តបន្ទាយមានជ័យ.កំពុងកាក់កប.ក្រៅពីអ្វីដែលលោកមានតួនាទីគឺមានសមត្ថភាពរកស៊ីលក់និងទិញដីអចលនៈទ្រព្យរបស់ស្នងការនគរបាលជាតិ.ក្រោមរូបភាពដោះដូរនិងកសាងថ្មីជូនមកវិញគឺជាល្បិចស្ពិនភ្នែកមហាជននិងមន្ត្រីក្រោមឱវ៉ាត៕អ្នកដែលបានផលពីអំពើពុករលួយច្រើនជាងគេហើយត្រូវបានប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំងធ្វើការរិះគន់នោះគឺលោកឧត្ដមសេនីយ៍ទោអាត់ខែម.បច្ចុប្បន្នជាស្នងការនគរបាលខេត្តបន្ទាយមានជ័យ៕
គ្រាន់តែលក់ល្វែងជួរខាងមុខប៉ុណ្ណោះគឺចំនិញកប់ក្ដោងទៅហើយ.មួយល្វែងតម្លៃ9ម៉ឺន2ពាន់ដូល្លាមាន25ល្វែង.រីឯល្វែងជួរទី2លក់ក្នុងតម្លៃ6ម៉ឺន5ពាន់ដូល្លាមាន25ល្វែង.ក្នុងមួយល្វែងទទឹង4ម៉ែត្តគុណ16ម៉ែត្ត.ផ្ទៃដីជាងមួយហិកតា4ជ្រុង៕ផលប្រយ៉ោជដ៏ធំបានមកពីលក់ដីទីតាំងស្នងការចាស់ក្រោមរូបភាពដោះដូរទីតាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងទៅទីតាំងថ្មីនេះត្រូវបានគេបង្ហើបអោយដឹងថាមានអំពើពុករលួយមានលក្ខណៈជាប្រព័ន្ធព្រោះថាអ្វីៗនេះស្ដែងចេញមកគឺគេបានដឹងច្បាស់ថាទីតាំងទាំពីរគឹជាដីអលនៈទ្រព្យរបស់ស្នងការនគរបាលជាតិតែមួយនិងសង្ស័យមានកត្តាមូលហេតុច្បាស់លាស់ត្រង់ថាទីតាំងចាស់ធំទូលាយ.នៅជិតផ្សារលើខេត្តកំពង់ឆ្នាំងជាកន្លែងត្រូវប៉ាន់.ម៉្យាងវិញទៀតទីតាំថ្មីនោះគឺជាទីតាំងកណ្ដាលសណ្ដាបធ្នាប់.ការិយ៉ាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង.កន្លែងទាំងពីគឺជាដីអចលនៈទ្រព្យរបស់នគរបាលដូចគ្នា៕
កន្លែងថ្មីតូចចង្អៀត.សាងសង់អគារនៅលើដីបូករួមទាំងទីតាំងអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំងសរុបទឹកប្រាក់ជាង60ម៉ឹនដូល្លា.ថវិការបង់ចូលក្រសួងសេដ្ឋកិច្ចនិងហិញ្ញាវត្ថុជាង1លាន3ម៉ឹនដូល្លា.សរុបទាំងអស់លោកឧត្ដមសេនីយ៍.អាត់ខែម.ចំណាយអស់ទឹកប្រាក់ជាង1លាន70ម៉ឹនដូល្ល.ភាពមិនប្រក្រតីជាច្រើនគឺត្រូវតាមគំរូប្លងតែតូចចង្អៀត.ដំបូលសង្សីអន់ជាងកន្លែងចាស់ពីមុនប្រកក្បឿងធំទូលាយ៕មិនតែប៉ុណ្ណោះទីតាំងការិយកណ្ដាលសណ្ដាប់ធ្នាប់រុញច្រានទៅធ្វើនៅកន្លែងឆ្ងាយគឺស្ថិតនៅអធិការដ្ឋាននគរបាលស្រុករលាប្អៀរ៕កន្លងទៅថ្មីនេះមានក្រុមគណៈកម្មការចម្រុះរបស់អនរក្រសួងចុះត្រួតពិនិត្យនិងវាលតំលៃ.ហើយក៏ទទួលយកគ្មានជំទាស់ឡើយខណៈសុទ្ធតែគ្នាឯងនិងបានរៀបចំកាដូរពិសេសជាមុន៕
និយាយជារួមគឺគេស៊ីតាមជំនាញគឹ(តូចស៊ីតាមតូច)ឯ((ធំស៊ីតាមធំ).អ្វីដែលគេដាក់ការសង្ស័យធ្ងន់ធ្ងគឺក្រុមហ៊ុនសាងសងនោះក៏ជារបស់កូនលោកឧត្ដមសេនីយ៍ទោ.អាត់ខែម.អតិតៈស្នងការនគរបាលខេត្តកំពង់ឆ្នាំង.បច្ចុប្បន្នជាស្នងការខេត្តបន្ទាយមានជ័យតែម្ដង៕ដើម្បីទទួលបានព័ត៌មានពិតនិងសុក្រិតឆ្លើយតបទៅប្រភពរិះគន់ក៏ជូចជាការចោទប្រកាន់ខាងលើនោះអង្គភាពសារព័ត៌មាននគរមាសស្នើសុំអោយមានការបកស្រាយពីអង្គភាពសាមី.ជាពិសេសលោកឧត្ដមសេនីយ៍ទោអាត់ខែម.តែម្ដង៕