ទំនាក់ទំនងផ្សាយពាណិជ្ជកម្មតាមរយះលេខទូរស័ព្ទ(0885556800/087222800
មេប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ អូរយ៉ាដាវ លោក អ៊ី ចំរើន ដោយអាងខ្នង នាយឧត្តមសេនីយ៏ សុខ ផល បានកំពុងឃុបឃិតជាមួយឈ្មួញដឹកជញ្ជូនឈើចេញទៅលក់នៅវៀតណាម យ៉ាងពេញបន្ទុក! ​ (ចំនួនអ្នកមើល 793នាក់)
ថ្ងៃទី ២៩ ខែ មករាឆ្នាំ ២០១៧​​ ម៉ោង 21:50 នាទី ដោយ កោះពេជ្រ




រតនគិរី៖តាមប្រជាពលរដ្ឋដែលរស់នៅឯខេត្តរតនគិរីនិងអ្នកសារព័ត៌ប្រចាំការនៅទីនោះបានប្រាប់ថា៖ដោយមានការ បើក​ដៃពីលោក អ៊ី ចំរើន បានឃុបឃិតបើកដៃអោយពួកឈ្មួញខិលខូច បានយកឈើប្រណីតៗ ដាក់ពីក្រោមកសិផល ដូចជា សណ្ដែងសៀង ដំឡូងមី ដឹកជញ្ជូនតាមរថយន្តធំៗ យកទៅស្ដុកទុកនៅឃ្លាំង ក្នុងទឹកដីវៀតណាម ស្ទើរតែរាល់យប់ថ្ងៃ ដែលយូរៗរាប់ខែ ឃើញសមត្ថកិច្ច ធ្វើជាចាប់បានម្ដង ។ រយៈពេលកន្លងទៅ លោក  ថង សាវុន អភិបាលខេត្តរតនគិរី ធ្លាប់ចេញបញ្ជាឲ្យ គេចាប់រថយន្តធុនធំ បង្កប់ឈើក្រោមកសិផល ដឹកចេញទៅវៀតណាម តែបទបញ្ជានេះហាក់ដូចជាស្ពិនភ្នែករាជរដ្ឋាភិបាលតែប៉ុណ្ណោះ ។

សេចក្តីរាយការណ៍បានអោយដឹងថា៖ ក្នុងតំណែងជាប្រធានប៉ុស្តិ៍ច្រកទ្វារអន្តរជាតិអូរយ៉ាដាវទើបឡើងថ្មី លោក អ៊ី ចំរើន កំពុងបំពេញការងារតាមរបៀប ជិះសេះលែងដៃ ដើម្បីប្រមុលលុយស្រង់ដើមក្នុងការទិញប៉ុស្តិ៍ ដែលក្នុងនោះ មានប្រភពចំណូលជាច្រើនដែល លោក អ៊ី ចំរើន កំពុងសុខស្រួលក្នុងការយកទៅធ្វើមានធ្វើបានផ្ទាល់ខ្លួន ដូចជាការគាបជំរិតប្រជាពលរដ្ឋ ដែលដឹកជញ្ជូនកសិផលទៅលក់នៅវៀតណាម រួមទាំងការឃុបឃិតអោយក្រុមឈ្មួញដឹកជញ្ជូនឈើខុសច្បាប់ ចេញតាមច្រករបៀងភូមិភិ និងច្រករបៀងភូមិឡំ និងច្រកទ្វារអន្តរជាតិអូរយ៉ាដាវយ៉ាងគគ្រឹកគគ្រេង ទាមទារ ថ្នាក់លើកោះហៅលោក អ៊ី ចំរើន ទៅសួរនាំឬដាក់ពិន័យផង ។

តាមដឹងពីមុនលោក អ៊ី ចំរើន  ជានាយរងប៉ុស្តិ៍ នគរបាលច្រកទ្វារ ព្រំដែនអន្តរជាតិ ត្រពាំងផ្លុង ដែលក្រោយមក មិនដឹងជាគាត់ ពូកែរត់ការយ៉ាងម៉េច ក៍ស្រាប់តែថ្នាក់លើ តែងតាំងតំឡើងតំណែង គាត់  ទៅជានាយប៉ុស្តិ៍ នគរបាលច្រកទ្វារ ព្រំដែនអន្តរជាតិ អូរយ៉ាដាវ  នៃនាយកដ្ឋាន ច្រកទ្វារទី២  ដោយមានឯកឧត្តម ឧត្តមសេនីយ៍ទោ សារិន សារីណូ ប្រធាននាយកដ្ឋាន ច្រកទ្វារទី២ នៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយកនៃ អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ និងលោក កង សារឿន ប្រធានស្នាក់ការ ច្រកទ្វារអន្តជាតិ  អូរយ៉ាដាវ ព្រមទាំងលោក ឧត្តមសេនីយ៍ត្រី ងួន គឿន ស្នងការនគរបាល ខេត្តរតនគិរី  ចូលរួមក្នុងពិធី ប្រកាសតែងតាំងនោះ ដែរ ។

សេចក្តីរាយការណ៍បានឲ្យដឹងបន្តថា៖ ពួកគាត់ជាប្រជាពលរដ្ឋ បាននាំគ្នាដឹកជញ្ជូនកសិផលមានដំឡូងមីជាដើម ចេញទៅលក់នៅវៀតណាមត្រូវកូនចៅលោក អ៊ី ចំរើន គាបជំរិតឲ្យបង់ប្រាក់ ក្នុងឡានធំ២០មុឺនរៀល ទៅ២៥ម៉ឺនរៀល ឡានតូចកែឆ្នៃ១០ មុឺនរៀលទៅ១៥ម៉ឺនរៀល ព្រមទាំងមានដែកចាក់រាវរកឈើរំខានការរកស៊ី ជាច្រើនម៉ោង ហើយការអនុវត្តន៍ចំពោះរថយន្តដឹកឈើខុសច្បាប់វិញ មិនមានការចាក់អ្វីនោះទេ ព្រោះមេការឈ្មួញឈើ បានរត់ការរួចអស់ទៅហើយ។ លើសនេះទៀត ចំពោះពលរដ្ឋឆ្លងដែនទៅប្រទេសវៀតណាម មានប៉ាស្ពែរ ចេញបង់៥ដុល្លា ចូលបង់៥ដុល្លាសរុប១០ដុល្លា ចំពោះពលរដ្ឋគ្មានប៉ាស្ព័របង់២០ដុល្លា ។ ចំពោះការយកលុុយនេះមន្ត្រីក្រោមបង្គាប់ បានប្រាប់ប្រជាពលរដ្ឋថា ប្រាក់ចំណូលទាំងអស់ គឺមិនរំលងឬកេងប្រវញ្ច័១រៀលលុយខ្មែរទេ គឺយកជូនលោក អ៊ី ចំរើន ទាំងអស់។

ប្រជាពលរដ្ឋបានអះអាងថា ជាគោលការណ៍ ការដឹកជញ្ជូនកសិផលមិនតម្រូវឲ្យមានការបង់ពន្ធ ឬបង់ថ្លៃផ្លូវឲ្យក្រុមកុងត្រូលជជុះនោះទេ ប៉ុន្តែលោក អ៊ី ចំរើន បានចាត់តាំងមន្ត្រីរបស់គាត់ឲ្យចុះប្រមូលលុយពីរថយន្តដឹកកសិផលយ៉ាងអនាធិបតេយ្យ ដើម្បីប្រមុលលុយស្រង់ដើមក្នុងការទិញប៉ុស្តិ៍និងអភិវឌ្ឍន៍មុខតំណែងយ៉ាងរលូនល្អ។ និយាយ ពីក្រុមឈ្មួញដឹកជញ្ជូនឈើខុសច្បាប់ឈ្មួញឈ្មោះ ចាន់ធី ឈ្មោះ ស្រីល័ក្ខណ៍ ឈ្មោះស្រីម៉ី ឈ្មោះយាយអ៊ូកឈ្មោះយាយអ៊ី ឈ្មោះវ៉ៃ បានដឹកជញ្ជូនឈើឆ្លងទៅវៀតណាម រាល់យប់ថ្ងៃមិនដឹងចំណាយលុយជូន លោក អ៊ី ចំរើន ប៉ុន្មានពាន់ ម៉ឺនដុល្លានោះទេ ?។

សម្ដេច នាយករដ្ឋមន្ត្រី ហ៊ុន សែន តែងដាក់បទបញ្ជា ជាបន្តបន្ទាប់ ឲ្យសមត្ថកិច្ចពាក់ព័ន្ធ ត្រូវតែរួមសហការគ្នា បង្ក្រាបបទល្មើសផ្សេងៗ យ៉ាងណាក៍ដោយ ក៍ មានមន្ត្រីត្រីស្អុយ ឬមន្ត្រីគ្រាប់ល្ពៅស្ងោ មួយក្ដាប់តូចនៅតែ ហ៊ានផ្គើននឹងបទបញ្ជា របស់សម្តេចនាយករដ្ឋមន្រ្តី ដែរ ។ តួយ៉ាងដូចជាលោក អ៊ី ចំរើន នាយប៉ុស្ដិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិ អូរយ៉ាដាវ ខេត្តរតនគិរី និងលោក កែប កត់ នាយខណ្ឌរដ្ឋបាល ព្រៃឈើខេត្តរតនគិរី ជាដើម ពួកគាត់បាននិងកំពុង ឃុបឃិតជាមួយឈ្មួញ សម្រុកដឹកឈើ ចេញទៅវៀតណាម តាមច្រកទ្វារមួយនេះ ដែលក្នុង ១ខែៗ មិនតិចជាង ១០០ រថយន្តធំៗ នោះឡើយ ដោយដាក់បង្កប់ នៅក្រោមកសិផល នាំចេញលក់ទៅវៀតណាមធ្វើមានធ្វើបានរហូតក្លាយជាសេដ្ឋីទៅហើយ ។ លោក អ៊ី ចំរើន បច្ចុប្បន្ននេះអនុវត្តន៍ផ្ទុយស្រឡះ ពីគោលនយោបាយរបស់ សម្តេច ហ៊ុន សែន ដែលធ្លាប់បានដាក់បទបញ្ជាឲ្យសមត្ថកិច្ចពាក់ព័ន្ធជួយសម្របសម្រួលនិង លើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលនាំចេញកសិផលទៅកាន់ប្រទេសជិតខាង។
 

ព័ត៌មានសំខាន់ៗ

ថ្ងៃទី ២២ ខែ មករាឆ្នាំ ២០១៨​​ ម៉ោង 13:06 នាទី( ចំនួនអ្នកមើល 594 នាក់)

នាងសុខុម មេគយច្រកបាក់ដៃ កំពុងតែល្បីល្បាញ រឿងអំពើពុករលួយ ពេញបន្ទុក (ដោយ kohpichTVonline)
ខេត្តតាកែវ ៖ យោងតាមប្រភពព័ត៌មានពីមន្ត្រីភ្នាក់ងារ គយនៅខេត្តតាកែវ មួយចំនួន បានអំពាវឲ្យលោកអូនព័ន្ធមុនីរ័ត្ន........... អានបន្ត

ថ្ងៃទី ២១ ខែ មករាឆ្នាំ ២០១៨​​ ម៉ោង 20:41 នាទី( ចំនួនអ្នកមើល 653 នាក់)

មន្ត្រីនគរបាលនៃស្នងកាដ្ឋាននគរបាលខេត្តតាកែវ បានទម្លាយភាពមិនប្រក្រតី លោកឃី វណ្ណា ទាក់ទងនិងករណី ជំរិតទាលុយថ្លៃឡើងស័ក្កិ??? (ដោយ កោះពេជ្រ)
ខេត្តតាកែវ ៖ កាលពីពេលថ្មីៗកន្លងទៅនេះ មន្ត្រីនគរបាលនៃស្នងការដ្ឋានខេត្តតាកែវ បានស្នើឲ្យលោកសុខសំណាង................ អានបន្ត

ថ្ងៃទី ១៣ ខែ មករាឆ្នាំ ២០១៨​​ ម៉ោង 19:47 នាទី( ចំនួនអ្នកមើល 671 នាក់)

បែកធ្លាយទៀតហើយ ពីករណីលោកទុំណូ បានប្រើប្រាស់ទឹកលុយរាប់ម៉ឺនដុល្លារ ក្នុងការឡើងកាន់តំណែង ជាប្រធានសាខាគយនិងរដ្ឋករ ខេត្តព្រះសីហនុ (ដោយ កោះពេជ្រ)
ខេត្តព្រះសីហនុ ៖ កាលពីថ្ងៃទី៩ខែតុលាឆ្នាំ២0១៦ រាជរដ្ឋាភិបាល បានចេញសេចក្តីសម្រេច បង្កើតក្រុមការងារថ្នាក់ជាតិ............. អានបន្ត

ថ្ងៃទី ០៩ ខែ ឧសភាឆ្នាំ ២០១៧​​ ម៉ោង 06:15 នាទី( ចំនួនអ្នកមើល 1823 នាក់)

លោក​ប្រធាន ប៊ុត សារ៉េត និង វ៉ា សុធា ជិះសេះ​លែងដៃ​ប្រព្រឹត្ត​អំពើ​ពុករលួយ យ៉ាង​ពេញបន្ទុក (ដោយ kopichTV)
រាជធានី​ភ្នំពេញ​៖ ថ្មីៗ​រយៈពេល​ប៉ុន្មាន​ខែ ចុង​ក្រោយ​មក​នេះ នៅតែ​មាន​លេចឮ ព័ត៌មាន​ដដែលៗ ស្ដីពី​គម្រោង​ផ្លាស់ប្ដូរ ........... អានបន្ត

ថ្ងៃទី ២០ ខែ មេសាឆ្នាំ ២០១៧​​ ម៉ោង 03:54 នាទី( ចំនួនអ្នកមើល 706 នាក់)

តើ លោកណូន ង៉ែត មេគយច្រកទ្វាដំបន់អូរអន្លក់ គាត់កំពុងតែត្រូវប៉ាន់ ជាមួយនិងក្រុមឈ្មួញ ក្នុងមួយខែៗប៉ុន្មានម៉ឺនដុល្លារ (ដោយ kopichTV)
ខេត្គបាត់ដំបង៖មកទល់និងពេលនេះ តើ​លោក​ណូន ង៉ែត មេ​គយ​ច្រកទ្វារ​តំបន់​អូរ​អន្លក់ គាត់​កំពុងតែត្រូវប៉ាន់​ជាមួយនិង​ក្រុម...... អានបន្ត

ថ្ងៃទី ១១ ខែ មេសាឆ្នាំ ២០១៧​​ ម៉ោង 05:54 នាទី( ចំនួនអ្នកមើល 694 នាក់)

លោក គុណញឹម ជា​អគ្គនាយក​គយ​កំពុង​តែល្បីឈ្មោះ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​ លោកនាយករដ្ឋមន្ត្រី ហ៊ុនសែនគួរពិនិត្យមើលជាបន្ទាន់ (ដោយ kopichTV)
ភ្នំពេញ៖ ប្រភពពីមន្ត្រីគយនៅក្នុងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានឲ្យដឹងថា ចាប់តាំងពីចូលកាន់តំណែងជាអគ្គនាយក....... អានបន្ត

ថ្ងៃទី ២៣ ខែ មីនាឆ្នាំ ២០១៧​​ ម៉ោង 17:45 នាទី( ចំនួនអ្នកមើល 627 នាក់)

លោក ថង សាវុន បើកដៃអោយ ឧកញ៉ា ទ្រីភាព និងបក្សពួក ប្រព្រឹត្ត បទល្មើសព្រៃឈើយ៉ាងអនធិបតេយ្យ នៅក្នុងខេត្តរតនគរី (ដោយ កោះពេជ្រ)
ខេត្តរតនគិរី ៖ ក្រុមហ៊ុន ទ្រី ភាព ជាក្រុមហ៊ុន មួយដ៍ធំ ល្បីខាងប្រមូលទិញឈើ នៅស្រុកខ្មែរ ធ្វើជំនួញទៅប្រទេសក្រៅ ....... អានបន្ត

ថ្ងៃទី ១៧ ខែ កុម្ភៈឆ្នាំ ២០១៧​​ ម៉ោង 07:19 នាទី( ចំនួនអ្នកមើល 929 នាក់)

លោកឆែសុធា អាង​ខ្លួន​ជា​មេ​សាខាគយ​ខេត្ត​បន្ទាយមានជ័យ​ប្រព្រឹត្ត​អំពើ​ពុករលួយ​តាំងពី​ចូលកាន់​តំណែង​យ៉ាង​ពេញបន្ទុក​ (ដោយ កោះពេជ្រ)
បន្ទាយមានជ័យ៖ តាម​ប្រភព​ព័ត​មាន​ពី​អ្នក​រត់​តាក់ស៊ី​និង​អ្នកបើក​រថយន្ត​ឈ្នួល​ដឹកជញ្ជូន​ទំនិញ​ពី​ច្រក​ប៉ោយ​ប៉ែត ........ អានបន្ត

ថ្ងៃទី ០៧ ខែ កុម្ភៈឆ្នាំ ២០១៧​​ ម៉ោង 23:18 នាទី( ចំនួនអ្នកមើល 865 នាក់)

លោក{សុងម៉ាឡៃ} មេគយច្រកទ្វាបន្ទាយចក្រី កំពុងតែជញ្ជក់ឈាមប្រជាពលរដ្ឋ ដឹកកសិផល ​ (ដោយ កោះពេជ្រ)
ខេត្តព្រៃវែង ៖ ដោយសារ​តែមាន​សកម្មភាព​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ក៏​ខ្លាំង ហើយក៌មាន​ការ​លួច​ផ្សំ​បន្លំ​ថែម​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ​......... អានបន្ត

ថ្ងៃទី ៣០ ខែ មករាឆ្នាំ ២០១៧​​ ម៉ោង 20:10 នាទី( ចំនួនអ្នកមើល 733 នាក់)

លក់ដីអចលនៈទ្រព្យស្នងការនគរបាលជាតិពុះជាឡូត៍លក់.មួយក្បាច់នេះលោកឧត្ដមសេនីយ៍. អាត់ខែម.ចំនេញបក់ក្ដោង (ដោយ កោះពេជ្រ)
ខេត្តកំពង់ឆ្នាំង៖មន្ត្រីនគរបាលតូចតាចដែលលក្ខណសូមមិនបញ្ចេញឈ្មោះលួចខ្សឹបប្រាប់ថាលោកឧត្ដម....... អានបន្ត

ថ្ងៃទី ២៩ ខែ មករាឆ្នាំ ២០១៧​​ ម៉ោង 21:50 នាទី( ចំនួនអ្នកមើល 793 នាក់)

មេប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ អូរយ៉ាដាវ លោក អ៊ី ចំរើន ដោយអាងខ្នង នាយឧត្តមសេនីយ៏ សុខ ផល បានកំពុងឃុបឃិតជាមួយឈ្មួញដឹកជញ្ជូនឈើចេញទៅលក់នៅវៀតណាម យ៉ាងពេញបន្ទុក! (ដោយ កោះពេជ្រ)
រតនគិរី៖តាមប្រជាពលរដ្ឋដែលរស់នៅឯខេត្តរតនគិរីនិងអ្នកសារព័ត៌ប្រចាំការនៅទីនោះបានប្រាប់ថា?ដោយមានការ បើក​ដៃពី............ អានបន្ត

ថ្ងៃទី ២៩ ខែ មករាឆ្នាំ ២០១៧​​ ម៉ោង 20:19 នាទី( ចំនួនអ្នកមើល 851 នាក់)

លោក{ខាត់ សារ៉ាត់} អាងខ្នង លោកឧបនាយករដ្ឋមន្ត្រី{ស ខេង }បើកដៃ ឲ្យបក្សពួករបស់ខ្លួនជាន់កប្រជាពលរដ្ឋ លោក {សុខ ផល }មិនគួរមើលរំលង (ដោយ កោះពេជ្រ)
ស្វាយរៀង៖ ​លោក{ខាត់ សារ៉ាត់} ដែលសាធារណះជនទូទៅ បានស្គាល់យ៉ាងច្បាស់ ថាជាកូនជឹងរបស់លោក {សុខ ផល} ............ អានបន្ត

ថ្ងៃទី ២៨ ខែ មករាឆ្នាំ ២០១៧​​ ម៉ោង 03:52 នាទី( ចំនួនអ្នកមើល 780 នាក់)

មេឈ្មួញ {ធីបាញ់} ដឹកឈើឆ្លងកាត់ខេត្តចំនួន៥ចៅហ្វាយខេត្តទាំងនោះមិនខ្ចីបើកភ្នែកមើលតាមបទបញ្ជារបស់ លោកនាយករដ្ឋមន្ត្រីហ៊ុនសែន (ដោយ កោះពេជ្រ)
អានបន្ត

ថ្ងៃទី ២១ ខែ មករាឆ្នាំ ២០១៧​​ ម៉ោង 06:41 នាទី( ចំនួនអ្នកមើល 697 នាក់)

លោក ស្វាយ សំអ៊ាង ចៅហ្វាយខេត្តមណ្ឌលគិរីបើកដៃឲ្យ មេឈ្មួញ តុប វីរិដា ដឹកជញ្ជូនឈើ ផ្គើននិងបទបញ្ជារបស់លោកហ៊ុនសែន (ដោយ កោះពេជ្រ)
អានបន្ត

ថ្ងៃទី ០៦ ខែ មករាឆ្នាំ ២០១៧​​ ម៉ោង 05:38 នាទី( ចំនួនអ្នកមើល 697 នាក់)

មេគយច្រកទន្លេចាម ឃុបឃិតជាមួយឈ្មួញ នាំឈើចេញទៅស្រុកយួនតែលោកគុណ ញឹក និងលោក អូន ព័ន្ធមុនីរ័ត្ននៅសំងំស្ងៀមឈឹង (ដោយ កោះពេជ្រ)
អានបន្ត

ថ្ងៃទី ១៩ ខែ ធ្នូឆ្នាំ ២០១៦​​ ម៉ោង 22:55 នាទី( ចំនួនអ្នកមើល 676 នាក់)

លោក អ៉ី ចំរើន បើកដៃឲ្យត្រកូល{ហ៊ុន} ដឹកឈើខុសច្បាប់ទៅស្រុកយួនទៀតហើយតាមច្រកទ្វាអន្តរជាតិ អូរយ៉ាដាវ (ដោយ កោះពេជ្រ)
អានបន្ត

ថ្ងៃទី ១៣ ខែ ធ្នូឆ្នាំ ២០១៦​​ ម៉ោង 06:53 នាទី( ចំនួនអ្នកមើល 682 នាក់)

លោកឱមយ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការសើុបអង្កេតទៅលើ លោកហេង សំបូរជាបន្ទាន់ទាក់ទងនិងករណីអំពើពិករលួយ (ដោយ កោះពេជ្រ)
អានបន្ត

ថ្ងៃទី ១២ ខែ ធ្នូឆ្នាំ ២០១៦​​ ម៉ោង 22:48 នាទី( ចំនួនអ្នកមើល 992 នាក់)

លោក ម៉ក់ពេជ្ជរិទ្ធ អគ្គនាយកដ្ឋានកាំកុងត្រូល ដុះស្លែរចូលចិត្តធ្វើបុណ្យលាងបាប មិនអនុវត្តន៌តាមតួនាទីរបស់ខ្លួន ទាក់ទងនិងចំណីអាហារខូចគុណភាព (ដោយ កោះពេជ្រ)
អានបន្ត

ថ្ងៃទី ០១ ខែ ធ្នូឆ្នាំ ២០១៦​​ ម៉ោង 22:17 នាទី( ចំនួនអ្នកមើល 652 នាក់)

លោក{ខាត់ សារ៉ាត់} មេប៉ូលិសអន្តោប្រវេសន៌ច្រកទ្វាអន្តរជាតិក្រុងបាវិតធំក្លិនមិនស៊ូវស្រួលទាក់ទងនិងករណីអំពើពុករលួយ? (ដោយ កោះពេជ្រ)
អានបន្ត

ថ្ងៃទី ៣០ ខែ វិច្ឆិការឆ្នាំ ២០១៦​​ ម៉ោង 02:29 នាទី( ចំនួនអ្នកមើល 864 នាក់)

មេឈ្មួញ{ទៀវិចិត្រ}អាងអំណាចរបស់លោក{ទៀបាញ់} នាំចូលប្រេងគេចពន្ធយ៉ាងសកម្មកក្រើកពេញ ខេត្តព្រះសីហនុ និងបណ្តាញប្រពន្ធ័ផ្សព្វផ្សយ (ដោយ កោះពេជ្រ)
អានបន្ត

ថ្ងៃទី ២៨ ខែ តុលាឆ្នាំ ២០១៦​​ ម៉ោង 20:27 នាទី( ចំនួនអ្នកមើល 668 នាក់)

ឧកញ៉ាសាលាង កំពុងតែធ្វើឲ្យគណះបក្សប្រជាជនកម្ពុេជាធ្លាក់ទឹកហើយដោយសារតែបញ្ហាវិវាទផ្សារបាលុងជាមួយនិងអាជីវករ (ដោយ កោះពេជ្រ)
អានបន្ត

ថ្ងៃទី ២២ ខែ តុលាឆ្នាំ ២០១៦​​ ម៉ោង 02:03 នាទី( ចំនួនអ្នកមើល 565 នាក់)

អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុក្រសួងសង្គមកិច្ច លោកសួងម៉េងឡុង ធំក្លិនមិនស៊ូវល្អ (ដោយ កោះពេជ្រ)
អានបន្ត

ថ្ងៃទី ១២ ខែ តុលាឆ្នាំ ២០១៦​​ ម៉ោង 20:06 នាទី( ចំនួនអ្នកមើល 533 នាក់)

បែកធ្លាយព័ត៌មានយាយព្រឿងនិងបក្សពួកលើកគ្នាមករំដោះឈើដែលប៉េអឹមចាប់យកមករក្សាទុកនៅក្នុងបរវេណរដ្ឋបាលព្រៃឈើសង្កាត់អូរពងមាន់ (ដោយ កោះពេជ្រ)
អានបន្ត

ថ្ងៃទី ០៥ ខែ តុលាឆ្នាំ ២០១៦​​ ម៉ោង 05:18 នាទី( ចំនួនអ្នកមើល 594 នាក់)

មានការបែកធ្លាយព័ត៏មានទាក់ទងនិងអគ្គស្នងការរងនគរបាលជាតិម្នាក់ជាខ្នងបង្អែករបស់យាយប្រហិតនាំចូលចំណីអាហារខូចគុណភាពមកក្នុងប្រទេសកម្ពុជា (ដោយ កោះពេជ្រ)
អានបន្ត

ថ្ងៃទី ២២ ខែ កញ្ញាឆ្នាំ ២០១៦​​ ម៉ោង 23:06 នាទី( ចំនួនអ្នកមើល 558 នាក់)

បែកធ្លាយព័ត៏មានលោកម៉ក់ពេជ្ជរិទ្ធអគ្គនាយកអគ្គនាយដ្ឋានកាំកុងត្រូលដុះស្លែរធ្វើបុណ្យលាងបាបខណះពេលដែលមិនអនុញ្ញាតតាមតួនាទី (ដោយ កោះពេជ្រ)
អានបន្ត

ថ្ងៃទី ០៣ ខែ កញ្ញាឆ្នាំ ២០១៦​​ ម៉ោង 01:50 នាទី( ចំនួនអ្នកមើល 579 នាក់)

តើលោកជាសុផារ៉ាសំងំស្ងាត់ឈឹងរឿងអឹមឈុនលឹមតែងតាំលោកប្រាក់ប៉ូលីជាប្រធានមន្ទីរៀបចំដែនដីខេត្តបន្ទាយមានជ័យ (ដោយ កោះពេជ្រ)
អានបន្ត

ថ្ងៃទី ២៤ ខែ សីហាឆ្នាំ ២០១៦​​ ម៉ោង 05:42 នាទី( ចំនួនអ្នកមើល 568 នាក់)

លោកសាំពិសិដ្ឋមានការពាក់ព័ន្ធអំពើពុករលួយជាមួយនិងឧកញ៉ាឃុនសៀទាក់ទងនិងអង្គភាពមន្ទីសាធារណះការនឹងដឹកជញ្ជូនរាជធានីភ្នំពេញ (ដោយ សាន់ដេ)
អានបន្ត

ថ្ងៃទី ១៩ ខែ សីហាឆ្នាំ ២០១៦​​ ម៉ោង 19:49 នាទី( ចំនួនអ្នកមើល 551 នាក់)

លោកស៊ុយសែម នៅតែបន្តបើកដៃអោយ លោកហ៊ីបាវីមេកំពុងផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនបានដេញថ្លៃ (ដោយ សាន់ដេ)
អានបន្ត