លោក ស្វាយ សំអ៊ាង ចៅហ្វាយខេត្តមណ្ឌលគិរីបើកដៃឲ្យ មេឈ្មួញ តុប វីរិដា ដឹកជញ្ជូនឈើ ផ្គើននិងបទបញ្ជារបស់លោកហ៊ុនសែន (ចំនួនអ្នកមើល 1067នាក់)
ខេត្តមណ្ឌលគិរី ៖ យោងតាមប្រភពព័ត៌មានពីប្រជាសហគមន៍ការពារ ព្រៃឈើនៅស្រុកកោះ ញែក ខេត្តមណ្ឌលគិរី បានឲ្យដឹងថា?ក្នុងមួយរយៈពេល កន្លងទៅនេះ នឹងពេលបច្ចុប្បន្ននេះ ទាំង លោក ស្វាយ សំអ៊ាង ចៅហ្វាយខេត្តមណ្ឌលគិរី នឹងលោក វង្ស សុខសេរី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរីបាននិង កំពុងទទួលបានកញ្ចប់ខ្មៅក្រោមតុ ពីមេឈ្មួញ តុប វីរ៉ាដា រាប់សែនដុល្លារ ក្នុង១ខែៗ? សម្រាប់ក្នុងការ ធ្វើមិនដឹងមិនឮ? បើកដៃឲ្យមេឈ្មួញរូបនេះ ដឹកជញ្ជូនឈើ តាមអំពើចិត្ត? ដោយយកលេស ជ្រកក្រោមស្លាក ក្រុមហ៊ុន ដីសម្បទានសេដ្ឋកិច្ច ដែរមានឈ្មោះ យូនី ហ្គ្រីន មកប្រើដើម្បី កាប់ឈើក្រៅបរិវេណ ដីសម្បទាន យ៉ាងពេញបន្ទុក ដឹកជញ្ជូនចូលក្នុងក្រុមហ៊ុន រួចដឹកជញ្ជូនបន្ត ទៅលក់ស្រុកយួនយ៉ាង គគ្រឹកគគ្រេង តាមច្រកឡាប៉ាខេ។
ប្រភពដ៌ដែលនោះ?បានឲ្យដឹងទៀតថា រយៈពេលចុងឆ្នាំ២០១៦នេះមេឈ្មួញ តុប វីរ៉ាដា បានសម្រុកកាប់ឈើ និងដឹកជញ្ជូន ឈើចេញពីព្រៃ ក្រៅបរិវេណដីសម្បទានសេដ្ឋកិច្ច យកមកស្តុកក្នុងឃ្លាំង នៅជិតភ្នំក្រោល ដែលមានទី តាំងជិតប្រជុំជន ស្រុកកោះញែកតែម្តង ពុំដែរឃើញស្ថាប័នពាក់ព័ន្ធ ធ្វើការទប់ស្កាត់ នឹងបង្ក្រាបឡើយ ជាពិសេស គឺលោក ស្វាយ សំអ៊ាង ចៅហ្វាយខេត្ត ដែលជាគណៈបញ្ជាការឯកភាពខេត្ត នឹងលោក វង្ស សុខសេរី នាយខណ្ឌរដ្្ឋបាលព្រៃឈើខេត្តមណ្ឌលគិរីមិនមានឆន្ទះក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ តាមបទបញ្ជារបស់លោកហ៊ុនសែននោះឡើយ?ដោយលោកស្វាយ សំអ៊ាងនិងលោកវង្សសុខសេរីបែជាមានចំណាត់ការ បើកដៃឲ្យមន្ត្រីក្រោមឱវាទ ប្រព្រឹត្តអំពើពុករលួយ មានការឃុបឃិតជាមួយឈ្មួញ ដឹកជញ្ជូនឈើទៅស្រុកលក់យួន តាមច្រកឡាប៉ាខេ មិនបង្ក្រាបបទល្មើសព្រៃឈើ តាមតែអំពើចិត្ត។
ប្រភពដ៌ដែលនោះ?បានឲ្យដឹងទៀតថា? មេឈ្មួញ តុប វីរ៉ាដា មកទល់បច្ចុប្បន្ននេះមានបានក៌ដោយសារតែ មានបក្ខពួក ជាមន្ត្រីធំៗ នៅក្នុងខេត្ត? នឹងមានការស្និទ្ធ ជាមួយលោក ចៅហ្វាយខេត្តផងដែរ? ជាពិសេសនោះ មេឈ្មួញខ្មូត តុប វីរ៉ាដា ជាមន្ត្រីយោធា ពាក់ផ្កាយ១ និងជាមេបញ្ជាការ រងយោធភូមិភាគ១ បានយកតួនាទីនេះ មករកស៊ីធ្វើជំនួញឈើ នឹងបន្តកាប់ឈើ ដឹកចេញពីស្រុកកោះញែក ចេញទៅស្រុកយួន ដោយគ្មានញញើតអ្វីទាំងអស់?។ ប្រភពបានឲ្យដឹងទៀតថា ការដែលមេឈ្មួញ តុប វីរ៉ាដា អាចធ្វើអ្វីៗតាមអំពើចិត្ត គឺអាងស្បែកខ្លួន? ជាមន្ត្រីយោធា ផ្កាយ១ មកប្រព្រឹត្តបទល្មើស រៀបចំជាក្រុម បំផុសប្រជាពលរដ្ឋ ឲ្យចូលព្រៃកាប់ឈើ ក្រៅដំបន់ ដីសម្បទានសេដ្ឋកិច្ច យកចូលក្រុមហ៊ុន ផ្គើនទៅនឹងបទបញ្ជា របស់លោកហ៊ុនសែនយ៉ាងពេញបន្ទុក។
ទង្វើបែបនេះ មិនគួរលោក ទៀ បាញ់ ឧបកនាយករដថ្ឋមន្ត្រី ក្រសួងការពារជាតិ មើលរំលងទេ គួរតែចាត់វិធានការ ទៅលើបុគ្គល ដែរកំពុងយកតួនាទី ទៅប្រព្រឹត្តបទល្មើស ធ្វើឲ្យប៉ះពាល់ដល់ស្ថាប័ន យ៉ាងធ្ងន់ធ្ងរ មិនអាចលើកលែងបានឡើយ។ មន្ត្រីអង្គការក្រៅ រដ្ឋភិបាលក៏បានលើក ឡើងដែរថា មេឈ្មួញឿ តុប វីរ៉ាដា ដែលអាងអំណាច ខ្លួនជាមន្ត្រីយោធា កំពុង ប្រើប្រាស់ឈ្មោះក្រុមហ៊ុនយូនីហ្គ្រីន ដើម្បីកាប់ឈើក្នុងព្រៃការពារ និងព្រៃអភិរក្ស ព្រៃសហគមន៍ ក្នុងស្រុកកោះញែក ដោយគ្មានញញើតអ្វីទាំងអស់ ការដែរមេឈ្មួញ តុប វីរ៉ាដា ធ្វើអ្វីៗតាមអំពើចិត្ត គឺមានការជួយសម្របសម្រួល ពីលោក មើល សឿន និងពីលោក ឈួន សេរីវឌ្ឈន៍ នាយផ្នែករដ្ឋបាលព្រៃឈើ ស្រុកកោះញែក? ដែលល្បីល្បាញ ខាងប្រព្រឹត្តអំពើពុករលួយ ជាយូរ មកហើយ?។
ពាក់ព័ន្ធនិងករណីខាងលើ {កោះពេជ្រ} មិនអាចសូមការបំភ្លឺពី លោក ស្វាយ សំអ៊ាង ចៅហ្វាយខេត្តមណ្ឌគិរី នឹងលោក វង់ សុខសេរី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរីព្រមទាំងមន្ត្រីពាក់ព័ន្ធ ក្នុងរឿងនេះបាននោះទេ?។