ទំនាក់ទំនងផ្សាយពាណិជ្ជកម្មតាមរយះលេខទូរស័ព្ទ(0885556800/087222800
លោកស៊ុយសែម នៅតែបន្តបើកដៃអោយ លោកហ៊ីបាវីមេកំពុងផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនបានដេញថ្លៃ ​ (ចំនួនអ្នកមើល 538នាក់)
ថ្ងៃទី ១៩ ខែ សីហាឆ្នាំ ២០១៦​​ ម៉ោង 19:49 នាទី ដោយ សាន់ដេ


 
 
ភ្នំពេញ៖មានការរិះគន់ធ្ងន់ៗថា លោក ស៊ុយសែមថ្នាក់ដឹកនាំក្រសួងរ៉ែ និងថាមពល នៅតែបន្តបើកដៃឱ្យហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញ ធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃ ដែលធ្វើអោយក្រុមអាជីវករផ្សេងៗជាច្រើននាក់សង្ស័យថា អាចមានការប្រព្រឹត្តិអំពើពុករលួយនៅពីក្រោយខ្នងបញ្ហានេះ។
 
កាលពីរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៥ ក្រសួងរ៉ែ និងថាមពល បានរៀបចំកិច្ចប្រជុំរវាង ថ្នាក់ដឹកនាំក្រសួងជាមួយនឹងអាជីវករធ្វើ អាជីវកម្មបូមខ្សាច់ ដើម្បីបញ្ជាក់ប្រាប់ ពីនីតិវិធីចូលរួមដេញថ្លៃធ្វើ អាជីវកម្មខ្សាច់ដែលក្រុមហ៊ុនបានចាត់ទុកថា ក្រសួងកំពុងលេង ៣សន្លឹក ស៊ីឡាក់រដ្ឋាភិបាល ។
បើតាមគម្រោង ក្រសួងរ៉ែនិងថាមពល បានកំណត់យកវេលាម៉ោង៣រសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៥ សម្រាប់ជា កាលបរិច្ឆេទដេញថ្លៃ ប៉ុន្តែក្នុងកិច្ចប្រជុំនេះ ខាងក្រសួងបានលើកពេលកំណត់ យកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៥ វេលា ម៉ោង៨ព្រឹកវិញ សម្រាប់ដេញថ្លៃធ្វើឡើង នៅភោជនីយដ្ឋានទន្លេបាសាក់២ ស្ថិត ក្នុងខណ្ឌចំការមន រាជ្យធានីភ្នំពេញ។
 
ផ្ទុយទៅវិញ អាជីវករជាច្រើន បានលើកឡើងជាសំណួរ ទៅកាន់ថ្នាកដឹកនាំក្រសួងរ៉ែ និង ថាមពល ដើម្បីឱ្យចម្លើយ ឆ្លើយតប ចម្ងល់របស់គាត់ ដោយផ្តោតសំខាន់ ឆ្ងល់ថា ហេតុអ្វីក៏អង្គភាពកំពង់ផែ ស្វយ័តភ្នំពេញ មិនមានការដាក់ ដេញថ្លៃជាមួយក្រុមហ៊ុនចំនួន៥៥ដែលត្រូវ ដេញថ្លៃនោះឬចងមុងទុកប្រព្រឹត្តអំពើពុករលួយ ។
 
ខណៈពេលនោះលោក ឌិត ឌីណា អ្នកនាំពាក្យ ក្រសួងរ៉ែ និងថាមពលបានថ្លែងថា ករណី កំពង់ផែស្វយ័តភ្នំពេញមិនត្រូវបានដេញ ថ្លៃ គឺធ្វើឱ្យរដ្ឋចំណេញលើការស្តារផ្លូវ នាវាចរ ពីព្រោះការស្តារផ្លូវនាវាចរ រដ្ឋត្រូវចំណាយលុយ។ ដូច្នេះបើកំពង់ផែ គាត់មានគ្រឿងចក្រស្តារឱ្យគាត់ធ្វើចុះ នោះមិនចាំបាច់រដ្ឋត្រូវចំណាយលុយ ផង។ លោកឌិត ឌីណា បន្តថា ហើយ គាត់យកខ្សាច់ជារឿងរបស់គាត់ចុះនៅពេលដែលលោក ឌីណា ឆ្លើយ ដូច្នេះ បានន័យថា គាត់ឆ្លើយឱ្យរួចតែពីមាត់ប៉ុណ្ណោះ ព្រោះអ្វីៗទៅតាមផែនការដែលគេរៀបចំចងមុងទុករួចទៅហើយ ។
 
តាមក្រុមអាជីវករបានលើកឡើងទៀតថា ពួកគាត់នៅតែមានឆន្ទៈប្រកបដោយ ស្មារតី អនុវត្តទៅតាមសេចក្តីសម្រេច របស់រាជរដ្ឋាភិបាល និងច្បាប់ផ្សេងៗ ទៀត ប៉ុន្តែពួកគាត់ឆ្ងល់ថា តាំងពីលោក ស៊ុយ សែម ឡើងកាន់តំណែងជារដ្ឋមន្ត្រី ក្រសួងឧស្សាហកម្មរ៉ែនិងថាមពលថ្មី និង ក្រោយមកជារដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ពុំដែលឃើញមានការធ្វើអាជីវកម្ម ខ្សាច់ ឬរ៉ែមាសឱ្យដេញថ្លៃទេ។
 
មិនតែប៉ុណ្ណោះក្រុមអាជីវករជាច្រើនបាននាំគ្នាខ្សឹបខ្សៀវរិះគន់ថា ថ្នាក់ដឹកនាំក្រសួងរ៉ែ និងថាមពល និយាយទៅកើតជុំវិញ បញ្ហា ផ្តល់ឱ្យកំពង់ ផែស្វយ័តភ្នំពេញធ្វើអាជីវកម្ម ហើយ ពួកគាត់ត្រូវតែដេញថ្លៃ គឺពុំមានតម្លា ភាព ហើយក៏គ្មានសេចក្តីសម្រេចពីរាជរដ្ឋាភិបាលណាមួយដែលបញ្ជាក់ថា អង្គ ភាពរបស់រដ្ឋ ត្រូវតែមានសិទ្ធិដោយមិន បាច់ដេញថ្លៃ និងមានអាទិភាពធ្វើអាជីវកម្មជាងអាជីវករ និងក្រុមហ៊ុនឯកជននោះឡើយ ។
 
ជាងនេះទៅទៀត ក្រុមអាជីវករបាននិយាយចំអកឡកឡឺយថា នៅក្នុងកិច្ចប្រជុំគណៈអធិបតី គឺមាន ក្រសួងរ៉ែ និងថាមពល ដែលចូលរួមមក ពីតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងនោះតំណាងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដែលជាគណៈអធិបតីផងនោះ ក៏បានឆ្ងល់ជុំវិញចំណាត់ការរបស់ ក្រសួងរ៉ែនិងថាមពលចាត់ចែងឱ្យមាន ការដេញថ្លៃ ទៅលើការធ្វើអាជីវកម្ម ខ្សាច់។ ប៉ុន្តែខាងក្រសួងបានឆ្ងល់រួចក៏ សួរៗទៅកាន់ខាងក្រសួងរ៉ែនិងថាមពល ថា “ជាធម្មតារាល់ការដេញថ្លៃ ដែលមាន លក្ខណៈស្របច្បាប់ លុះណាតែធ្វើឡើង ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញ វត្ថុ ចុះហេតុអ្វីក៏ខាងក្រសួងរ៉ែនិងថាមពល ដេញថ្លៃ ហើយខាងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុអត់ដឹងអីសោះ? ករណីនេះ ថ្នាក់ដឹកនាំក្រសួងរ៉ែនិងថាមពល ហាក់ ដូចជាមិនមានធ្វើការដោះស្រាយ គ្រាន់ តែលោក ឌិត ឌីណា បញ្ជាក់យ៉ាងខ្លីថា “រឿងហ្នឹងចាំយើងធ្វើជាលក្ខណៈផ្ទៃក្នុងជាក្រោយ។
 
បញ្ហានេះ ក្រុមអាជីវករបាននិយាយថា កុំថាឡើយ តែក្រុមអាជីវករនាំគ្នាឆ្ងល់ រឿងករណី ដេញថ្លៃនេះសូម្បីតែខាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក៏មិនយល់ដែរ ហើយទុក រឿងនេះ ទៅពិភាក្សាគ្នាក្រោយ ដោយ ការលាក់បាំងជាមួយបងប្អូនអាជីវករទៅវិញ។
 
ពាក់ព័ន្ធបញ្ហាខាងលើនេះ គេសង្ឃឹមថា អង្គភាពប្រឆាំងអំពើពុករលួយ មិនទុកឱ្យអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ ហ៊ីបាវី និងលោក ស៊ុយ សែម រដ្ឋមន្ត្រីរ៉ែ និងថាមជិះសេះ លែងដៃប្រព្រឹត្តអំពើពុករលួយ ជាន់ឈ្លីកំណែទម្រង់ច្បាប់ របស់រដ្ឋាភិបាល លោក ហ៊ុនសែន នោះទេ៕

ព័ត៌មានសំខាន់ៗ

ថ្ងៃទី ២២ ខែ មករាឆ្នាំ ២០១៨​​ ម៉ោង 13:06 នាទី( ចំនួនអ្នកមើល 571 នាក់)

នាងសុខុម មេគយច្រកបាក់ដៃ កំពុងតែល្បីល្បាញ រឿងអំពើពុករលួយ ពេញបន្ទុក (ដោយ kohpichTVonline)
ខេត្តតាកែវ ៖ យោងតាមប្រភពព័ត៌មានពីមន្ត្រីភ្នាក់ងារ គយនៅខេត្តតាកែវ មួយចំនួន បានអំពាវឲ្យលោកអូនព័ន្ធមុនីរ័ត្ន........... អានបន្ត

ថ្ងៃទី ២១ ខែ មករាឆ្នាំ ២០១៨​​ ម៉ោង 20:41 នាទី( ចំនួនអ្នកមើល 636 នាក់)

មន្ត្រីនគរបាលនៃស្នងកាដ្ឋាននគរបាលខេត្តតាកែវ បានទម្លាយភាពមិនប្រក្រតី លោកឃី វណ្ណា ទាក់ទងនិងករណី ជំរិតទាលុយថ្លៃឡើងស័ក្កិ??? (ដោយ កោះពេជ្រ)
ខេត្តតាកែវ ៖ កាលពីពេលថ្មីៗកន្លងទៅនេះ មន្ត្រីនគរបាលនៃស្នងការដ្ឋានខេត្តតាកែវ បានស្នើឲ្យលោកសុខសំណាង................ អានបន្ត

ថ្ងៃទី ១៣ ខែ មករាឆ្នាំ ២០១៨​​ ម៉ោង 19:47 នាទី( ចំនួនអ្នកមើល 656 នាក់)

បែកធ្លាយទៀតហើយ ពីករណីលោកទុំណូ បានប្រើប្រាស់ទឹកលុយរាប់ម៉ឺនដុល្លារ ក្នុងការឡើងកាន់តំណែង ជាប្រធានសាខាគយនិងរដ្ឋករ ខេត្តព្រះសីហនុ (ដោយ កោះពេជ្រ)
ខេត្តព្រះសីហនុ ៖ កាលពីថ្ងៃទី៩ខែតុលាឆ្នាំ២0១៦ រាជរដ្ឋាភិបាល បានចេញសេចក្តីសម្រេច បង្កើតក្រុមការងារថ្នាក់ជាតិ............. អានបន្ត

ថ្ងៃទី ០៩ ខែ ឧសភាឆ្នាំ ២០១៧​​ ម៉ោង 06:15 នាទី( ចំនួនអ្នកមើល 1806 នាក់)

លោក​ប្រធាន ប៊ុត សារ៉េត និង វ៉ា សុធា ជិះសេះ​លែងដៃ​ប្រព្រឹត្ត​អំពើ​ពុករលួយ យ៉ាង​ពេញបន្ទុក (ដោយ kopichTV)
រាជធានី​ភ្នំពេញ​៖ ថ្មីៗ​រយៈពេល​ប៉ុន្មាន​ខែ ចុង​ក្រោយ​មក​នេះ នៅតែ​មាន​លេចឮ ព័ត៌មាន​ដដែលៗ ស្ដីពី​គម្រោង​ផ្លាស់ប្ដូរ ........... អានបន្ត

ថ្ងៃទី ២០ ខែ មេសាឆ្នាំ ២០១៧​​ ម៉ោង 03:54 នាទី( ចំនួនអ្នកមើល 687 នាក់)

តើ លោកណូន ង៉ែត មេគយច្រកទ្វាដំបន់អូរអន្លក់ គាត់កំពុងតែត្រូវប៉ាន់ ជាមួយនិងក្រុមឈ្មួញ ក្នុងមួយខែៗប៉ុន្មានម៉ឺនដុល្លារ (ដោយ kopichTV)
ខេត្គបាត់ដំបង៖មកទល់និងពេលនេះ តើ​លោក​ណូន ង៉ែត មេ​គយ​ច្រកទ្វារ​តំបន់​អូរ​អន្លក់ គាត់​កំពុងតែត្រូវប៉ាន់​ជាមួយនិង​ក្រុម...... អានបន្ត

ថ្ងៃទី ១១ ខែ មេសាឆ្នាំ ២០១៧​​ ម៉ោង 05:54 នាទី( ចំនួនអ្នកមើល 674 នាក់)

លោក គុណញឹម ជា​អគ្គនាយក​គយ​កំពុង​តែល្បីឈ្មោះ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​ លោកនាយករដ្ឋមន្ត្រី ហ៊ុនសែនគួរពិនិត្យមើលជាបន្ទាន់ (ដោយ kopichTV)
ភ្នំពេញ៖ ប្រភពពីមន្ត្រីគយនៅក្នុងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានឲ្យដឹងថា ចាប់តាំងពីចូលកាន់តំណែងជាអគ្គនាយក....... អានបន្ត

ថ្ងៃទី ២៣ ខែ មីនាឆ្នាំ ២០១៧​​ ម៉ោង 17:45 នាទី( ចំនួនអ្នកមើល 614 នាក់)

លោក ថង សាវុន បើកដៃអោយ ឧកញ៉ា ទ្រីភាព និងបក្សពួក ប្រព្រឹត្ត បទល្មើសព្រៃឈើយ៉ាងអនធិបតេយ្យ នៅក្នុងខេត្តរតនគរី (ដោយ កោះពេជ្រ)
ខេត្តរតនគិរី ៖ ក្រុមហ៊ុន ទ្រី ភាព ជាក្រុមហ៊ុន មួយដ៍ធំ ល្បីខាងប្រមូលទិញឈើ នៅស្រុកខ្មែរ ធ្វើជំនួញទៅប្រទេសក្រៅ ....... អានបន្ត

ថ្ងៃទី ១៧ ខែ កុម្ភៈឆ្នាំ ២០១៧​​ ម៉ោង 07:19 នាទី( ចំនួនអ្នកមើល 912 នាក់)

លោកឆែសុធា អាង​ខ្លួន​ជា​មេ​សាខាគយ​ខេត្ត​បន្ទាយមានជ័យ​ប្រព្រឹត្ត​អំពើ​ពុករលួយ​តាំងពី​ចូលកាន់​តំណែង​យ៉ាង​ពេញបន្ទុក​ (ដោយ កោះពេជ្រ)
បន្ទាយមានជ័យ៖ តាម​ប្រភព​ព័ត​មាន​ពី​អ្នក​រត់​តាក់ស៊ី​និង​អ្នកបើក​រថយន្ត​ឈ្នួល​ដឹកជញ្ជូន​ទំនិញ​ពី​ច្រក​ប៉ោយ​ប៉ែត ........ អានបន្ត

ថ្ងៃទី ០៧ ខែ កុម្ភៈឆ្នាំ ២០១៧​​ ម៉ោង 23:18 នាទី( ចំនួនអ្នកមើល 846 នាក់)

លោក{សុងម៉ាឡៃ} មេគយច្រកទ្វាបន្ទាយចក្រី កំពុងតែជញ្ជក់ឈាមប្រជាពលរដ្ឋ ដឹកកសិផល ​ (ដោយ កោះពេជ្រ)
ខេត្តព្រៃវែង ៖ ដោយសារ​តែមាន​សកម្មភាព​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ក៏​ខ្លាំង ហើយក៌មាន​ការ​លួច​ផ្សំ​បន្លំ​ថែម​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ​......... អានបន្ត

ថ្ងៃទី ៣០ ខែ មករាឆ្នាំ ២០១៧​​ ម៉ោង 20:10 នាទី( ចំនួនអ្នកមើល 714 នាក់)

លក់ដីអចលនៈទ្រព្យស្នងការនគរបាលជាតិពុះជាឡូត៍លក់.មួយក្បាច់នេះលោកឧត្ដមសេនីយ៍. អាត់ខែម.ចំនេញបក់ក្ដោង (ដោយ កោះពេជ្រ)
ខេត្តកំពង់ឆ្នាំង៖មន្ត្រីនគរបាលតូចតាចដែលលក្ខណសូមមិនបញ្ចេញឈ្មោះលួចខ្សឹបប្រាប់ថាលោកឧត្ដម....... អានបន្ត

ថ្ងៃទី ២៩ ខែ មករាឆ្នាំ ២០១៧​​ ម៉ោង 21:50 នាទី( ចំនួនអ្នកមើល 776 នាក់)

មេប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ អូរយ៉ាដាវ លោក អ៊ី ចំរើន ដោយអាងខ្នង នាយឧត្តមសេនីយ៏ សុខ ផល បានកំពុងឃុបឃិតជាមួយឈ្មួញដឹកជញ្ជូនឈើចេញទៅលក់នៅវៀតណាម យ៉ាងពេញបន្ទុក! (ដោយ កោះពេជ្រ)
រតនគិរី៖តាមប្រជាពលរដ្ឋដែលរស់នៅឯខេត្តរតនគិរីនិងអ្នកសារព័ត៌ប្រចាំការនៅទីនោះបានប្រាប់ថា?ដោយមានការ បើក​ដៃពី............ អានបន្ត

ថ្ងៃទី ២៩ ខែ មករាឆ្នាំ ២០១៧​​ ម៉ោង 20:19 នាទី( ចំនួនអ្នកមើល 836 នាក់)

លោក{ខាត់ សារ៉ាត់} អាងខ្នង លោកឧបនាយករដ្ឋមន្ត្រី{ស ខេង }បើកដៃ ឲ្យបក្សពួករបស់ខ្លួនជាន់កប្រជាពលរដ្ឋ លោក {សុខ ផល }មិនគួរមើលរំលង (ដោយ កោះពេជ្រ)
ស្វាយរៀង៖ ​លោក{ខាត់ សារ៉ាត់} ដែលសាធារណះជនទូទៅ បានស្គាល់យ៉ាងច្បាស់ ថាជាកូនជឹងរបស់លោក {សុខ ផល} ............ អានបន្ត

ថ្ងៃទី ២៨ ខែ មករាឆ្នាំ ២០១៧​​ ម៉ោង 03:52 នាទី( ចំនួនអ្នកមើល 758 នាក់)

មេឈ្មួញ {ធីបាញ់} ដឹកឈើឆ្លងកាត់ខេត្តចំនួន៥ចៅហ្វាយខេត្តទាំងនោះមិនខ្ចីបើកភ្នែកមើលតាមបទបញ្ជារបស់ លោកនាយករដ្ឋមន្ត្រីហ៊ុនសែន (ដោយ កោះពេជ្រ)
អានបន្ត

ថ្ងៃទី ២១ ខែ មករាឆ្នាំ ២០១៧​​ ម៉ោង 06:41 នាទី( ចំនួនអ្នកមើល 682 នាក់)

លោក ស្វាយ សំអ៊ាង ចៅហ្វាយខេត្តមណ្ឌលគិរីបើកដៃឲ្យ មេឈ្មួញ តុប វីរិដា ដឹកជញ្ជូនឈើ ផ្គើននិងបទបញ្ជារបស់លោកហ៊ុនសែន (ដោយ កោះពេជ្រ)
អានបន្ត

ថ្ងៃទី ០៦ ខែ មករាឆ្នាំ ២០១៧​​ ម៉ោង 05:38 នាទី( ចំនួនអ្នកមើល 679 នាក់)

មេគយច្រកទន្លេចាម ឃុបឃិតជាមួយឈ្មួញ នាំឈើចេញទៅស្រុកយួនតែលោកគុណ ញឹក និងលោក អូន ព័ន្ធមុនីរ័ត្ននៅសំងំស្ងៀមឈឹង (ដោយ កោះពេជ្រ)
អានបន្ត

ថ្ងៃទី ១៩ ខែ ធ្នូឆ្នាំ ២០១៦​​ ម៉ោង 22:55 នាទី( ចំនួនអ្នកមើល 658 នាក់)

លោក អ៉ី ចំរើន បើកដៃឲ្យត្រកូល{ហ៊ុន} ដឹកឈើខុសច្បាប់ទៅស្រុកយួនទៀតហើយតាមច្រកទ្វាអន្តរជាតិ អូរយ៉ាដាវ (ដោយ កោះពេជ្រ)
អានបន្ត

ថ្ងៃទី ១៣ ខែ ធ្នូឆ្នាំ ២០១៦​​ ម៉ោង 06:53 នាទី( ចំនួនអ្នកមើល 665 នាក់)

លោកឱមយ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការសើុបអង្កេតទៅលើ លោកហេង សំបូរជាបន្ទាន់ទាក់ទងនិងករណីអំពើពិករលួយ (ដោយ កោះពេជ្រ)
អានបន្ត

ថ្ងៃទី ១២ ខែ ធ្នូឆ្នាំ ២០១៦​​ ម៉ោង 22:48 នាទី( ចំនួនអ្នកមើល 979 នាក់)

លោក ម៉ក់ពេជ្ជរិទ្ធ អគ្គនាយកដ្ឋានកាំកុងត្រូល ដុះស្លែរចូលចិត្តធ្វើបុណ្យលាងបាប មិនអនុវត្តន៌តាមតួនាទីរបស់ខ្លួន ទាក់ទងនិងចំណីអាហារខូចគុណភាព (ដោយ កោះពេជ្រ)
អានបន្ត

ថ្ងៃទី ០១ ខែ ធ្នូឆ្នាំ ២០១៦​​ ម៉ោង 22:17 នាទី( ចំនួនអ្នកមើល 636 នាក់)

លោក{ខាត់ សារ៉ាត់} មេប៉ូលិសអន្តោប្រវេសន៌ច្រកទ្វាអន្តរជាតិក្រុងបាវិតធំក្លិនមិនស៊ូវស្រួលទាក់ទងនិងករណីអំពើពុករលួយ? (ដោយ កោះពេជ្រ)
អានបន្ត

ថ្ងៃទី ៣០ ខែ វិច្ឆិការឆ្នាំ ២០១៦​​ ម៉ោង 02:29 នាទី( ចំនួនអ្នកមើល 836 នាក់)

មេឈ្មួញ{ទៀវិចិត្រ}អាងអំណាចរបស់លោក{ទៀបាញ់} នាំចូលប្រេងគេចពន្ធយ៉ាងសកម្មកក្រើកពេញ ខេត្តព្រះសីហនុ និងបណ្តាញប្រពន្ធ័ផ្សព្វផ្សយ (ដោយ កោះពេជ្រ)
អានបន្ត

ថ្ងៃទី ២៨ ខែ តុលាឆ្នាំ ២០១៦​​ ម៉ោង 20:27 នាទី( ចំនួនអ្នកមើល 654 នាក់)

ឧកញ៉ាសាលាង កំពុងតែធ្វើឲ្យគណះបក្សប្រជាជនកម្ពុេជាធ្លាក់ទឹកហើយដោយសារតែបញ្ហាវិវាទផ្សារបាលុងជាមួយនិងអាជីវករ (ដោយ កោះពេជ្រ)
អានបន្ត

ថ្ងៃទី ២២ ខែ តុលាឆ្នាំ ២០១៦​​ ម៉ោង 02:03 នាទី( ចំនួនអ្នកមើល 553 នាក់)

អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុក្រសួងសង្គមកិច្ច លោកសួងម៉េងឡុង ធំក្លិនមិនស៊ូវល្អ (ដោយ កោះពេជ្រ)
អានបន្ត

ថ្ងៃទី ១២ ខែ តុលាឆ្នាំ ២០១៦​​ ម៉ោង 20:06 នាទី( ចំនួនអ្នកមើល 515 នាក់)

បែកធ្លាយព័ត៌មានយាយព្រឿងនិងបក្សពួកលើកគ្នាមករំដោះឈើដែលប៉េអឹមចាប់យកមករក្សាទុកនៅក្នុងបរវេណរដ្ឋបាលព្រៃឈើសង្កាត់អូរពងមាន់ (ដោយ កោះពេជ្រ)
អានបន្ត

ថ្ងៃទី ០៥ ខែ តុលាឆ្នាំ ២០១៦​​ ម៉ោង 05:18 នាទី( ចំនួនអ្នកមើល 580 នាក់)

មានការបែកធ្លាយព័ត៏មានទាក់ទងនិងអគ្គស្នងការរងនគរបាលជាតិម្នាក់ជាខ្នងបង្អែករបស់យាយប្រហិតនាំចូលចំណីអាហារខូចគុណភាពមកក្នុងប្រទេសកម្ពុជា (ដោយ កោះពេជ្រ)
អានបន្ត

ថ្ងៃទី ២២ ខែ កញ្ញាឆ្នាំ ២០១៦​​ ម៉ោង 23:06 នាទី( ចំនួនអ្នកមើល 548 នាក់)

បែកធ្លាយព័ត៏មានលោកម៉ក់ពេជ្ជរិទ្ធអគ្គនាយកអគ្គនាយដ្ឋានកាំកុងត្រូលដុះស្លែរធ្វើបុណ្យលាងបាបខណះពេលដែលមិនអនុញ្ញាតតាមតួនាទី (ដោយ កោះពេជ្រ)
អានបន្ត

ថ្ងៃទី ០៣ ខែ កញ្ញាឆ្នាំ ២០១៦​​ ម៉ោង 01:50 នាទី( ចំនួនអ្នកមើល 569 នាក់)

តើលោកជាសុផារ៉ាសំងំស្ងាត់ឈឹងរឿងអឹមឈុនលឹមតែងតាំលោកប្រាក់ប៉ូលីជាប្រធានមន្ទីរៀបចំដែនដីខេត្តបន្ទាយមានជ័យ (ដោយ កោះពេជ្រ)
អានបន្ត

ថ្ងៃទី ២៤ ខែ សីហាឆ្នាំ ២០១៦​​ ម៉ោង 05:42 នាទី( ចំនួនអ្នកមើល 558 នាក់)

លោកសាំពិសិដ្ឋមានការពាក់ព័ន្ធអំពើពុករលួយជាមួយនិងឧកញ៉ាឃុនសៀទាក់ទងនិងអង្គភាពមន្ទីសាធារណះការនឹងដឹកជញ្ជូនរាជធានីភ្នំពេញ (ដោយ សាន់ដេ)
អានបន្ត

ថ្ងៃទី ១៩ ខែ សីហាឆ្នាំ ២០១៦​​ ម៉ោង 19:49 នាទី( ចំនួនអ្នកមើល 538 នាក់)

លោកស៊ុយសែម នៅតែបន្តបើកដៃអោយ លោកហ៊ីបាវីមេកំពុងផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនបានដេញថ្លៃ (ដោយ សាន់ដេ)
អានបន្ត